បណ្តាញសង្គម

មេអ.ហខេត្តព្រះវិហារ ឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ ដល់នាយនិងពលអាវុធហត្ថ២៥នាក់ដែលត្រូវទៅបំពេញភារកិច្ចនៅកន្លែងថ្មី

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះវិហារ រួមជាមួយលោក មេបញ្ជាការរង លោកមេបញ្ជាការ តាមបណ្តាក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកា និងគ្រឿងបរិភោគ មួយចំនួនជូនដល់ នាយនិងពលអាវុធហត្ថ ក្នុងកងអនុ សេនាធំលេខ១៣ ចំនួន២៥នាក់ ដែលត្រូវផ្លាស់ប្តូរ ទៅបំពេញភារកិច្ច នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជំរាយ។

លោក កង សៅគុណ បានកោតសរសើរ ចំពោះកងកម្លាំងកងអនុ សេនាធំលេខ១៣ទាំងអស់ ដែលប្រចាំការនៅ ខេត្តព្រះវិហារ រយៈពេលកន្លងមក បានបំពេញតួនាទីយ៉ាងសកម្ម ចូលរួមចំណែក ខិតខំការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានយ៉ាងល្អ។

លោកបានបញ្ជាក់ទៀតថា នៅពេលត្រូវផ្លាស់ប្តូរ ទៅបំពេញភារកិច្ ចនៅមជ្ឈមណ្ឌល ហ្វឹកហ្វឺននៅភ្នំជំរាយ ត្រូវតែខិតខំបន្ថែមទៀត អនុវត្តន៍តួនាទី និងបទបញ្ជារ បស់កងរាជអាវុធហត្ថ ឲ្យមានប្រសិទ្ធិភាពជាមួយ និងការជូនដំណើរក៏ ដូចជាការលើកទឹកចិត្ត លោកមេបញាការកង រាជអាវុធហត្ថខេត្តព្រះវិហារ បានឧបត្ថម្ភថវិការដល់នាយ និងពលអាវុធហត្ថចំនួន២៥នាក់ក្នុងម្នាក់ៗ ទទួលបានថវិការ៥០ម៉ឺនរៀល និងគ្រឿងបរិភោគមួយចំនួនទៀត ដែលថវិការនឹងគ្រឿង បរិភោគទាំងនោះ បានមកពីការចូល រួមឧបត្ថម្ភពី មេបញ្ជការ មេបញ្ជាការរងខេត្ត ក្រុង ស្រុក និងស្នាក់ការសន្តិសុខមួយ ចំនួនទៀតផងដែរ។

លើសពីនេះទៀតនោះ លោក កង សៅគុណ បាននាំនូវការផ្តាំ ផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តម សេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែង គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ កងកម្លាំងកងរាជ អាវុធហត្ថទាំងអស់៕ 

ដកស្រង់ពី៖  Fresh News