បណ្តាញសង្គម

សភាពាណិជ្ជកម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ ចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មទីក្រុងលីជាំងខេត្តគង័ទុង របស់ចិន លើកកម្ពស់វិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ

(លីជាំង-ចិន)៖ ចាត់ទុកជាដំណឹងរីករាយ មួយសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាដៃគូក្រុមហ៊ុននានា ដែលបានបណ្តាក់ ទុនរកស៊ីនៅ លើទឹកដីខេត្តកំពង់ធំ និងខេត្តព្រះវិហារដោយនៅពេលនេះសភាពាណិជ្ជ កម្មខេត្តកំពង់ធំ-ខេត្តព្រះវិហាររបស់កម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមិត្ត ភាពជាមួយសភាពាណិជ្ជ កម្មទីក្រុងលីជាំង ខេត្តគ័ងទុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដំណើរ ទស្សនកិច្ចជាផ្លូវការ របស់ប្រតិភូខេត្តព្រះវិហារ ទៅកាន់ទីក្រុងលីជាំង ខេត្តយូណាន ក្រោមការដឹកនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។

លោក ហេង សំណាង ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ បានឲ្យដឹងថា សភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ ត្រូវបានទទួលស្គាល់ដោយអនុក្រិត្យនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងអោយវិស័យ ឯកជនចំនួន២ ខេត្តគឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយសភាពាណិជ្ជកម្មនេះ គឺផ្តោតសំខាន់ទៅលើ ការងារធុរកិច្ចដែលមានវិសយ័សំខាន់ៗដូចជា៖ វិសយ័ពាណិជ្ជកម្ម វិសយ័កសិកម្ម វិស័យឧស្សាហកម្ម សិប្បកម្ម និងវិស័យទេសចរណ៍ ហើយលោកបានសង្កត់ធ្ងន់ទៀតថា សព្វថ្ងៃនេះយើងមានសមាជិកជាង៥០០ហើយ ដែលជាក្រុមហ៊ុន និងសហគ្រាសនៅក្នុងខេត្តទាំងពីរ។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំងនោះជាប្រភេទក្រុមហ៊ុននាំចេញ និងជាក្រុមហ៊ុនក្នុងស្រុក ហើយផលិតផលសំខាន់ៗ ដែលនាំចេញពីខេត្តរបស់យើងទាំងពីរមាន៖ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ស្វាយកែវរមៀត កៅស៊ូ សណ្តែកសៀង និងម្រេច ហើយម្យ៉ាងវិញទៀតផ្នែកវិសយ័កសិកម្មយើងមានផ្ទៃដីឯកជនជាច្រើនពាន់ហិកតា សំរាប់ធ្វើការសហការវិនិយោគ និងត្រូវការបច្ចេកទេស បង្កើតរោងចក្រកែឆ្នៃ ផលិតផលកសិកម្ម សម្រាប់ធ្វើការនាំចេញ ពីព្រោះកន្លងមកផលិតផលកសិកម្ម ដែលបាននាំចេញ មានតែវត្ថុធាតុដើមប៉ុណ្ណោះ។

ក្នុងនាមសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ធំ-ខេត្តព្រះវិហារ លោកបានថ្លែងនូវការ អរគុណចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានអនុញ្ញាត ឲ្យរូបលោកបានចូលរួមដំណើរទស្សនកិច្ច និងការចងសម្ពន័្ធ មេត្រីភាព ជាមួយខេត្តគ័ងទុង នៃទីក្រុងលីជាំងនៅពេលនេះ ហើយលោកក៍មានមោទន ភាពយ៉ាងខ្លាំង ដែលសភាពាណិជ្ជក ម្មខេត្តកំពង់ធំ-ខេត្តព្រះវិហារ បានចុះកិច្ចព្រមព្រៀងមិត្តភាព ជាមួយសភាពាណិជ្ជកម្ម ទីក្រុងលីជាំង ដែលធ្វើអោយសភាពាណិជ្ជកម្ម ទាំងពីកាន់តែមានភាពជិតស្និត ក្នុងការផ្លាស់ប្តូរបទ ពិសោធន៍ការងារ ផ្លាស់ប្តូរកិច្ចសហការ វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យវប្បធម៍ ហើយក៍សង្ឃឹមផងដែរ ថាការចុះកិច្ចព្រមព្រៀងមិត្តភាពលើកនេះ និងក្លាយទៅជាផ្លូវមិត្តភាពយូរអង្វែង៕

ដកស្រង់ពី៖ Fresh News