បណ្តាញសង្គម

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកនេះ បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងច្បាប់ទាំង៣

(ភ្នំពេញ)៖ បន្ទាប់ពីបានបើកកិច្ច ប្រជុំពេញមួយព្រឹកព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុម័តទាំងស្រុង ហើយទៅលើសេចក្តី ព្រាងច្បាប់ចំនួន៣ និងសំណើសុំការ យល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងស្តី ពីការបង្កើតអង្គការសហប្រតិបត្តិ ការព្រៃឈើអាស៊ី ( AFoCO)»។

សេចក្តីព្រាងច្បាប់ទាំង៣ ដែលបានអនុម័តនាព្រឹកនេះ រួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្តី, ២៖ សេចក្តីព្រាងច្បាប់ ស្តីពីសញ្ជាតិ និង៣៖ សេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មមាត្រា៣ មាត្រា២៣ មាត្រា៣០ មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ មាត្រា៣៦ មាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងមាត្រា៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ដែលត្រូវបានប្រកាស ឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០១/០៩ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០១៕

ដកស្រង់ពី៖  Fresh news