Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជអនុញ្ញាតឲ្យថ្នាក់ដឹកនាំ និងទីប្រឹក្សាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចូលថ្វាយព្រះពរនៅព្រះបរមរាជវាំង

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ និងទីប្រឹក្សានៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចំនួន១៨រូប ដឹកនាំដោយលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយស នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានទទួលព្រះបរមរាជា អនុញ្ញាតចូលថ្វាយព្រះពរ  ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្មាយុ៦៥ យាងចូល៦៦ព្រះវស្សា និងចូលបង្គំគាល់សម្តេចម៉ែ ព្រះវររាជជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

បន្ទាប់ពីទ្រង់ព្រះសណ្តាប់ នូវរបាយការណ៍របស់លោក ស្រីប្រធានកិត្តិយសរួចមក ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូល កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលិកម្ម និងការខិតខំ ប្រឹងប្រែងរបស់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នារយៈកាលកន្លងមក។

ជាមួយគ្នានេះផងដែរ ហ្លួងម៉ែ ក៏បានមានព្រះសុវណ្ណី កោតសរសើរចំពោះលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ដែលមានគំនិតផ្តួច ផ្តើមបង្កើតសម្ព័ន្ធគ្រូពេទ្យ នេះឡើង ដែលជាចូលរួមចំណែកដ៏សំខាន់ ដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រគេនព្រះសង្ឃ ជូនប្រជារាស្ត្រយើង កូនចៅ ជាកម្មករ-កម្មការិនី បងប្អូនខ្មែរឥស្លាម ជាពិសេស បងប្អូនយើងដែលនៅទីជនបទ និងជំរុញឲ្យបន្តសកម្មភាព ដ៏មហាប្រពៃនេះបន្តទៀត។

មុននឹងថ្វាយបង្គំលា ព្រះអង្គទាំងទ្វេរ បានប្រទាននូវវត្ថុអនុស្សាវរីយ៍ ជាព្រះរាជអំណោយដ៏មហាថ្លៃថ្លា ជូនដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សាសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក គ្រប់ៗរូបផងដែរ៕

ដកស្រង់ពី៖  Fresh News