Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាក់ដឹកនាំជាន់ខ្ពស់មហាយក្សចិន ប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គរក្សនាយករដ្ឋមន្ដ្រី ទប់ស្កាត់បដិវត្តន៍ពណ៌របស់លោកខាងលិច

  • បោះពុម្ព

(កណ្ដាល)៖ នៅចំពោះមុខនាយ ឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស, លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធា រណរដ្ឋប្រជាមានិតចិន បានប្រកាសបន្តគាំទ្រយ៉ាង ពេញទំហឹងដល់ភាគីកម្ពុជា ពិសេសបញ្ជាការដ្ឋានអង្គ រក្សសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការទប់ស្កាត់បដិវត្តន៍ ពណ៌របស់ពួកលោកខាងលិច។

ក្នុងឱកាសលោក ចាវ ឃើជឺ ដឹកនាំគណៈប្រតិភូទស្សនា បញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ លោកបញ្ជាក់ថា ក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន នឹងពង្រឹងកិច្ចសហ ប្រតិបត្តិការលើការងារបណ្ដុះ បណ្ដាលធនធានមនុស្ស និងការងារសន្តិសុខសង្គម ជាមួយបញ្ជាការដ្ឋានអង្គរក្ស។

រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋ ប្រជាមានិតចិនរូបនេះ ក៏បានរំលឹកថា លោក ហ្ស៊ី ជីងពីង ប្រធានាធិបតីចិន បានចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាមិត្តរបស់ប្រទេសចិន ដូចនេះក្រសួងសន្តិសុខសាធារណរដ្ឋ ប្រជាមានិតចិន ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបញ្ជាការដ្ឋានអង្គរក្ស សម្ដេចនាយករដ្ឋមន្រ្តី។ តាមកិច្ចព្រមព្រៀងរបស់ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នា លើការងារសន្តិសុខ ក្រសួងសន្តិសុខសាធារណរដ្ឋ ប្រជាមានិតចិន បានបង្កើតក្រុមការងារ ជំនាញមួយ ធ្វើការបង្កើតយន្តការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីប្រមូលព័ត៌មានចារកម្ម ចំពោះការបោះឆ្នោតនៅកម្ពុជា បើមានហេតុការអ្វីកើត ឡើងអាចចែក រំលែកព័ត៌មាន និងចាត់វិធានការឲ្យ បានទាន់ពេលវេលា បើភាគីកម្ពុជាមានសំណូមពរអ្វីមួយភាគីចិន នឹងធ្វើសកម្មភាព និងកិច្ចសហការជាមួយកម្ពុជា។

លោក ចាវ ឃើជឺ បានសន្យាថានឹងនាំសំណើរ របស់មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គ រក្សសម្ដេចនាយករដ្ឋមន្រ្តី ជួយកសាងអគារ ស្នាក់នៅកងទ័ព និងជួយផ្តល់សម្ភារ បច្ចេកទេសមួយចំនួន ដើម្បីការពារសណ្តាប់ធ្នាប់ សន្តិសុខសង្គម រាយការណ៍ជូនថ្នាក់ ដឹកនាំកងទ័ពចិន ដើម្បីជួយបណ្ដុះបណ្ដាល លើវិស័យកងទ័ព ដល់បញ្ជាការដ្ឋានអង្គរក្ស និងផ្ដល់សម្ភារសន្តិសុខមួយចំនួន សម្រាប់ការពារថ្នាក់ដឹកនាំ ព្រមទាំងជំរុញឲ្យមានការ ផ្លាស់ប្តូរបទពិសោធន៍ រវាងក្រសួងសន្តិសុខសា ធារណរដ្ឋប្រជាមានិតចិន និងបញ្ជាការដ្ឋានអង្គរក្ស សម្ដេចនាយករដ្ឋមន្រ្តី។

បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ ស្នាដៃការងារ របស់បញ្ជាការដ្ឋានអង្គរក្ស សម្ដេចនាយករដ្ឋមន្រ្តី ក្នុងការការពារសន្តិសុខ សុវត្ថិភាព បាន១០០ភាគរយជូន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានសំដែងនូវអំណរគុណ ចំពោះថ្នាក់ដឹកនាំកងទ័ព និងប្រជាជនចិន ដែលតែងតែបាន ផ្ដល់ជំនួយនានា សម្រាប់ការអភិវឌ្ឍ ប្រទេសកម្ពុជា និងបានធ្វើកិច្ចសហ ប្រតិបត្តិការល្អ ជាមួយកម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កងទ័ព ការងារមនុស្សធម៌ និងចិនជាមិត្តដ៏ល្អរបស់កម្ពុជា ជាពិសេសកន្លងមកបាន ជួយបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យកងទ័ពដល់ បញ្ជាការដ្ឋានអង្គរក្ស។

សូមជម្រាបថា លោក ចាវ ឃើជឺ រដ្ឋមន្ដ្រីក្រសួងសន្តិសុខសាធារណរដ្ឋ ប្រជាមានិតចិន បានដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដើម្បីបំពេញទស្សន កិច្ចផ្លូវការ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។

តាមការគ្រោងទុកលោក ចាវ ឃើជឺ នឹងចូលសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងចុះហត្ថលេខាអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្ម ការប្រយុទ្ធប្រឆាំងបទល្មើស បច្ចេកវិទ្យាទូរគមនាគមន៍ និងសេចក្ដីថ្លែងការណ៍រូម រវាងភាគីទាំង២៕

ដកស្រង់ពី៖ Fresh News