បណ្តាញសង្គម

លោក ប៉ាង ណាត ត្រូវបានតែងតាំង ជាអគ្គនាយកស្ដីទី ទូរទស្សន៍ជាតិកម្ពុជា

ក្រោយពីឯកឧត្តម គឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានប្រកាស លាលែងពីតំណែង រួចមក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានប្រកាសតែងតាំង លោក ប៉ាង ណាត ជា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា។

យោងតាមសេចក្ដីសម្រេច របស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានសម្រេច តែងតាំងលោក ប៉ាង ណាត ជាអគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា។