Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ​ចុះបំពេញបេសកកម្ម​ រយៈពេល៤ថ្ងៃ ពិនិត្យការងារនៅតាមបណ្តាអង្គភាព ​ក្រោមឱវាទ​ក្រសួងសេដ្ឋកិច្ច

  • បោះពុម្ព

(ព្រះសីហនុ)៖ ដើម្បីពង្រឹងការងារ ក៏ដូចជាអនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះបំពេញបេសកកម្ម ពិនិត្យការងារនៅតាម បណ្តាអង្គភាពក្រោមឱវាទក្រសួង នៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៦ដល់១៩ ខែឧសភា ឆ្នាំ២០១៨។

ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានទៅកាន់ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ហើយព្រឹកថ្ងៃទី១៧ ខែឧសភានេះ លោកក៏បានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសាខាគយ និងរដ្ឋាករគយកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ និងត្រួតពិនិត្យកា រិយាល័យក្នុងអគារ ជាមួយប្រតិភូអមដំណើរ និងបន្តប្រជុំការងារសាខាគយ និងរដ្ឋាករ សាខាពន្ធដារ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងរតនាគារខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង នៅទីស្នាក់ការសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

បន្ទាប់ពីកិច្ចប្រជុំការងារ លោកទេសរដ្ឋមន្ដ្រី ក៏បានបន្តចុះពិនិត្យ ដំណើរការ ម៉ាស៊ីស្កេន និងទីតាំងចរនាវាល្បាតគយ។

មន្ត្រីអមដំណើរ បានឲ្យដឹងថា គម្រោងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភាខាងមុខនេះ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន នឹងដឹកនាំប្រតិភូអមដំណើរ ចុះពិនិត្យ និងទស្សនាកំពង់ផែព្រែកត្នោត និងរោងម៉ាស៊ីនកិនស្រូវ គីស្តាលរិក ទស្សនាកំពង់ផែប្រេង PAPA Petroliun ហើយបន្តទស្សនកិច្ចការងារ និងសកម្មភាពផ្សេងៗ នៅក្នុងខេត្តកែប និងខេត្តកំពត៕

ដកស្រង់ពី៖ Fresh News