Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការរៀបចំ ប្រព័ន្ធទូរទស្សន៍ឌីជីថល របស់ខេត្តយូណាន នៅកម្ពុជា គ្រោងនឹងរួចរាល់នៅចុងឆ្នាំ២០១៤

  • បោះពុម្ព

ការរៀបចំបង្កើត ប្រព័ន្ធទូរទស្សន៍ឌីជីថល ដែលមាន៦០ប៉ុស្តិ៍ របស់ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា គ្រោងនឹងរួចរាល់ នៅចុងឆ្នាំ២០១៤នេះ ។ លោក Yu Hua អគ្គនាយករង ទូរទស្សន៍ឌីជីថល ខេត្តយូណាន បានជម្រាបឲ្យដឹង បែបនេះ នៅក្នុងជំនួបពិភាក្សា ជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មាន ។

នៅក្នុងជំនួបនោះដែរ លោកអគ្គនាយករង Yu Hua ក៏បានស្នើសុំការគាំទ្រពីសំណាក់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងការផ្តល់ជា យោបល់និងគំនិតបន្ថែមទៀត ដើម្បីឲ្យដំណើរ ការងាររៀបចំនេះប្រព្រឹត្តទៅបានល្អប្រសើរ និងឆាប់បានផ្សាយជូនដល់ប្រជាពលរដ្ឋ កម្ពុជា បានទស្សនា ។ ក្នុងឱកាសនោះដែរ លោកអគ្គនាយករងក៏បានជម្រាបជូនលោករដ្ឋមន្រ្តី ពី ដំណើរការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍របស់ប្រទេសឡាវ ពីប្រព័ន្ធអាន់ណាឡូក ទៅជា ប្រព័ន្ធឌីជីថល ដែលរៀបចំដោយទូរទស្សន៍ឌីជីថល ខេត្តយូណាន នៃ ប្រទេសចិន ដោយ ប្រទេសឡាវ បានខ្ចីថវិកាពីរដ្ឋាភិបាលចិន ដើម្បីធ្វើការផ្លាស់ប្តូរនូវប្រព័ន្ធនេះផងដែរ ។

ឯកឧត្ដមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានគាំទ្រចំពោះគម្រោងរៀបចំរបស់ទូរទស្សន៍ខេត្ត យូណាន ក្នុងការបង្កើតជាទូរទស្សន៍ឌីជីថល បង់ ប្រាក់ នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូង ហើយសង្ឃឹមថា កិច្ចការនេះនឹងទទួលបានជោគជ័យ ។ ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរប្រព័ន្ធ ផ្សាយពីអាន់ណាឡូកទៅជាប្រព័ន្ធឌីជីថល របស់ទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា ឯកឧត្ដមរដ្ឋមន្រ្តី បានបញ្ជាក់ថា ទូរទស្សន៍ជាតិ កម្ពុជា នឹង បំបែកជា ៣ ឬ ៤ប៉ុស្តិ៍ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅតាមផ្នែកនិមួយៗ សម្រាប់ ឲ្យប្រជាពលរដ្ឋទស្សនា បាននូវ គ្រប់សកម្មភាពផ្សេងៗ ។

ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ឯកឧត្ដមនឹងអញ្ជើញទៅពិនិត្យមើលនូវគម្រោងផ្លាស់ប្តូរ ពីប្រព័ន្ធអាន់ណាឡូកទៅជាប្រព័ន្ធ ឌីជីថល របស់ទូរទស្សន៍នៅប្រទេសឡាវ រួចហើយនឹងរាយការណ៍ជូនសម្តេចនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចក្នុងការផ្លាស់ ប្តូរប្រព័ន្ធផ្សាយរបស់ទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា ពីប្រព័ន្ធអាន់ណាឡូកទៅជាប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ប្រព័ន្ធរបស់ចិន ៕