បណ្តាញសង្គម

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាំកូនឈើនៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ភាពក្នុងពិធីដាំដើមឈើនៅក្នុង «ឧទ្យានរាជបណ្ឌិត សភាកម្ពុជា តេជោសែន ឫស្សីត្រឹប»។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ឧទ្យានរាជបណ្ឌិតសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានផ្ទៃដីសរុប ១១៤.៣៥ គីឡូម៉ែត្រការ៉េ ស្ថិតនៅឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតលើង ដោយព្រះរាជក្រិត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤។

បើគិតមកដល់ពេលនេះ ឧទ្យានមានអាយុ កាលជាង៤ឆ្នាំហើយ។ ឧទ្យាននេះមាន តំបន់ជីវៈចម្រុះ និងមានសក្តានុពល ច្រើនរួមមាន៖ ធនធានព្រៃឈើ សត្វព្រៃកេរដំណែល ប្រវត្តិសាស្ត្របុរាណវត្ថុ និងជាតិពន្ធុ ដែលអាចបំរើឲ្យ មុខងារក្នុងបរិស្ថាន ព្រៃឈើវប្បធម៍ ប្រវត្តិសាស្រ្តនិង ទេសចរណ៍យ៉ាងប្រសើរ។

លោក សុខ ទូច បានគូសបញ្ជាក់ថា តាមការស្រាវជ្រាវថ្មីៗ របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត សភាកម្ពុជា និងក្រុមការងារឧ ទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរកឃើញនីវស្ថានីយ៍ បុរាណវត្ថុក្នុងទីតាំង ឧទ្យានមានចំនួន ១២៤ទីតាំង ដែលក្នុងនោះមាន ស្ថានីយឡស្លដែកចំនួន៤៣ ស្ថានីយត្រពាំង សន្លុងចំនួន១៧ និងស្ថានីយត្រពាំង បុរាណចំនួន៦៤។

ក្រៅពីធនធានវប្បធម៌ ដូចបានរៀបរាប់ខាង លើនៅមានធនធានធម្ម ជាតិសំខាន់ៗមួយចំនួនទៀត រួមមានព្រៃឈើ និងសត្វពញរៃជាច្រើនប្រភេទ ដែលបានរស់នៅ ក្នុងបរិវេណតំបន់ ឧទ្យាននេះ ដែលក្នុងនោះមាន ប្រភេទសត្វខ្លះ ត្រូវបានចាត់ទុក ជាប្រភេទសត្វកម្ររ និងស្ទើផុតពូជ ថែមទៀតផង ដូចជា ទន្សោង គ្រាលល ត្មាត ត្រយងយក្សជាដើម។

ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ធនធានវប្បធម៌ និងធនធាននៅ ក្នុងឧទ្យាន បានរងការបំផ្លិចបំផ្លាញ ជាបន្តរបន្ទាប់ដោយ សារការកាប់ទន្ទ្រានព្រៃយកដី កាប់ឈើដុតព្រៃ និអងដាក់អន្ទាក់ ចាប់សត្វជាដើម បានធ្វើឲ្យបាត់បង់ធនធាន ទាំងនោះជាបណ្តើរៗ គួរឲ្យសោកស្តាយជាទីបំផុត។

ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា លោក សុខ ទូច ក៏បានបង្ហាញពី ចក្ខុវិស័យក្នុងប្រែក្លាយ ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជាតេជោសែន ឫស្សីត្រឹប ទៅជាឧទ្យានសម្រាប់ ការសិក្សាស្រាវជ្រាវ ដោយយកទ្រឹស្តី ផ្សារភ្ជាប់ការអនុវត្ត, ឲ្យទៅជាគម្រប ព្រៃឈើដែលមាន ពូជឈើគ្រប់ប្រភេទ នៅក្នុងព្រះ រាជាណាចក្រកម្ពុជា ដោយប្រើរយៈពេល៦ឆ្នាំ ដាំឲ្យបាន ១លានដើម, ប្រែក្លាយតំបន់នេះទៅ ជាតំបន់ទេសចរណ៍៣ ប្រភេទ គឺទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៍ និងទេសចរណ៍ សិប្បនិម្មិត។

រាជបណ្ឌិត្យសភាកម្ពុជា ក៏ចង់ប្រែក្លាយ ឧទ្យាននេះ ទៅជាតំបន់ ទេសចរណ៍កសាង ផលិតឯកសារ ដែលបានមក ពីការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ ដោយសរសេរជាសៀវភៅ និងផលិតវីដេអូ ដើម្បីផ្តល់ជាមេរៀន និថវិធីសាស្ត្រងាយៗ ជូនដល់ប្រជាកសិករ យកទៅអនុវត្តដើម្បី លើកកម្ពស់កម្រិត ជីវភាបរបស់ខ្លួននិង ដើម្បីរួមចំណែកធ្វើ ឲ្យកម្ពូជាក្លាយេះ ជាប្រទេស មានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ទៅជាប្រទេសមាន ចំនូលខ្ពស់នៅឆ្នាំ២០៥០។

លើសពីនេះទៀត រាជបណ្ឌិត្យសភាកម្ពុជា ក៏នឹងប្រែក្លាយឧទ្យាន ទៅជាសួនច្បាររបស់ ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងសម្រាប់ពិភព លោកទាំងមូល។

ជាពិសេសចង់ឲ្យឧទ្យាន នេះទៅជាកន្លែងផ្តល់ ការងារធ្វើជូន ប្រជាជនននៅក្នុងតំបន់ និងអ្នកសិក្សាស្រាវជ្រាជ ដែលមានទិសដៅដូចគ្នា។

នេះបើតាមការ បញ្ជាក់របស់លោក សុខ ទូច។ បើតាមលោក សុខ ទូច ក្រោយពីរូបលោកបាន ក្លាយទៅជាប្រធានរាជ បណ្ឌិត្យសភាកម្ពុជា លោកបានបំពេញ ការងារមួយចំនួនធំ ដើម្បីការធ្វើ ឲ្យឧទ្យាននេះ ក្លាយទៅគម្របព្រៃឈើ និងជាកន្លែងដក ពិសោធន៍លើ ផ្នែកកសិកម្ម។

ការងារដែលលោក សុខ ទូច សម្រេចបានក្នុង រយៈពេលប្រមាណ ១០ខែមកនេះរួមមាន៖

* បញ្ចប់ទាំងស្រុងនូវ ការឈូសឆាយដី និងការដាំអំពៅរ បស់ក្រុមហ៊ុនចិន សរុបចំនួន៨៥៥ហិកតា។

* បានសិក្សានិងរៀបចំ ធ្វើអត្តសញ្ញាណក្បាល ដីរបស់ប្រជាពលដ្ឋ ដែលមកកាន់កាប់ និងអាស្រ័យផល ក្នងឧទ្យានតាំងពីមុន និងក្រោយការបង្កើតឧទ្យាន។

ក្នុងនោះមានដីលំនៅ ដ្ឋានចំនូន៣១ក្បាលដី ដែលមានផ្ទះ ២៣ខ្នង សរុប ១៦.៦ ហិកតា ដីកសិកម្មមាន ចំនួន២៨៤ក្បាលដីសរុប ៤៩៩.៤ហិកតា។

* បានទប់ស្កាត់ការ កាប់ព្រៃរានយកដី ការកាប់ឈើ និងទប់ស្កាត់ការដាក់អន្ទាក់ និងបរបាញ់សត្វ ព្រៃជាច្រើនករណី។

* បានជីក និងស្តារប្រឡាយ ស្រះធំៗចំនួន៣ ដែលជាអំណោយ របស់តេជោ ហ៊ុន សែន តាមរយៈលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧត្តុនិយម។

* បានឈូសឆាយដី និងភ្ជួរដីចំនួន ៥០ហិកតា សម្រាប់ដាំកូនឈើ ដោយក្រុមការងារ នាយឧត្តមសេនីយ៍ ខេង សាម៉េត ប្រធានក្រុមវិស្វកម្ម សម្តេចតេជោ ប្រចាំទិសព្រះវិហារ

* បានសាងសង់ថ្នាល បណ្តុះកូនឈើមួយ កន្លែងស្របតាម បទដ្ឋានបច្ចេកទេស មានទំហំ ៣០ម៉ែត្រ គុណ ៥០ម៉ែត្រ ដែលអាចបណ្តុះកូនឈើបានពី ៦ម៉ឺន ទៅ ៧ម៉ឺនដើម។

* បានសាងសង់ក្រោល គោទឹកដោះទំហំ ២៦ម៉ែត្រ គុណ ១០០ម៉ែត្រ តាមស្តង់ដារបច្ចេកទេស ដែលអាចដាក់ គោបាន ១០០ក្បាល រៀបចំថ្នាល និងដាំស្មៅបានចំនួន ៥ហិកតា ដោយមាន ប្រព័ន្ធស្រោចស្រប។

* បានរៀបចំក្រោល ទំហំមួយហិកតា សម្រាប់ដាប់ ប្រើសចំនួន ៤ក្បាល និងជ្រូកព្រៃចំនួន ២ក្បាល។

* បានទទួលពូជ ស្មៅសម្រាប់ដាំ សិក្សាពីសោធន៍ និងផ្តល់ចំណីគោ។

* បានបញ្ជូនមន្ត្រី និងបុគ្គលិកចចំនួន ១០នាក់ ទៅសិក្សា វគ្គជំនាញរយៈពេល ១ខែ ស្តីពីការចិញ្ជឹម គោទឹកដោះសហគមន៍ វ៉ាងណាំយិន ប្រទេសថៃ។

* បានទទួលកូនឈើ ជាបន្តបន្ទាប់ពីក្រសួង និងស្ថាប័ន ព្រមទាង សប្បុរសជន សរុប ៩០,៥០០ដើម។

* បានទទួល គោសាច់ចំនួន ១២ក្បាល ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងកងយុទ្ធពលខេមរៈ ភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។

* បានទទួលគោ ទឹកដោះចំនួន ៤ក្បាល ពីលោកស្រី អ៊ុក មាលី អគ្គទេសាភិបាល រងនៃធនាគារជាតិនៃកម្ពុជា និងចំនួន២ក្បាល ពីលោក ផាន់ណារិទ្ធ។

* បានទទួលរថយន្តហ្សីប ផលិតនៅកូរ៉េមួយគ្រឿង សម្រាប់ក្រុមការងារ ល្បាតឧទ្យាន ពីនាយឧត្តមសេនីយ៍ ចៅ ភិរុណ៕

ដកស្រង់ពី៖ Fresh News