បណ្តាញសង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន ពង្រឹងការផ្សព្វផ្សាយព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធន៍

ថ្លែងនៅក្នុងពិធីបើក កិច្ចប្រជុំអនុគណៈកម្មាធិការ ព័ត៌មាន-អាស៊ាន លើកទី១៥ នាព្រឹកថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០១៤ នៅ សណ្ឋាគារភ្នំពេញ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹង និងផ្ដល់ព័ត៌មានជូនប្រជាជន ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រជាជន

ដែលរស់នៅក្នុងបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ អាចទទួលបាននូវព័ត៌មាន និងការស្វែងយល់អំពីអាស៊ាន ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន ពិសេសការត្រៀមខ្លួន សម្រាប់ការធ្វើសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ខាងមុខ។

ឯកឧត្ដមរដ្ឋមន្រ្តីបានថ្លែងទៀតថា ដើម្បីជំរុញឲ្យដំណើរការ នៃការបង្កើតសហគមសេដ្ឋកិច្ច អាស៊ានប្រកបដោយសុខដុមនីយកម្ម នា ពេលខាងមុខ ទាមទារឲ្យប្រទេស ជាសមាជិកទាំងអស់ត្រូវ រៀបចំជាប្រព័ន្ធច្បាប់ឲ្យបានត្រឹមត្រូវ ពិសេការផ្សព្វផ្សាយ និងផ្ដល់ព័ត៌មាន ជូនប្រជាជន ព្រោះថា ការយល់អំពីការអាស៊ាន និងការបង្កើតជា សហគមសេដ្ឋកិច្ចអាស៊ាន បានផ្ដល់នូវអត្ថប្រយោជន៍ និងផលប៉ះ ពាល់អ្វីខ្លះដល់ប្រជាជន ព្រមទាំងប្រទេសដែលជា សមាជិកអាស៊ានទាំងអស់ ។

ឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវយកចិត្ដទុកដាក់ និងពង្រឹងការផ្សព្វផ្សាយព័ត៌មានឲ្យ បានទូលំទូលាយ ដែលសារព័ត៌មាន បានចូលរួមចំណែកក្នុង ការផ្សាភ្ជាប់ជាមួយប្រជាជន នៅប្រទេសក្នុងតំបន់និងពិភពលោក ដើម្បី ឲ្យពួកគេអាចពិចារណា និងបានរៀបចំត្រៀមខ្លួន ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច អាស៊ាននៅឆ្នាំ២០១៥ខាងមុខ ដែលក្នុងនោះរួម បញ្ជូលទាំងធនធានមនុស្ស ការរៀបចំច្បាប់ ការផ្លាស់ប្ដូរចំណេះដឹង និងដើមទុនក្នុងការ ពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ដល់ ប្រទេសជាសមាជិក ។

ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្ដល់ព័ត៌មាន និង ចំណេះ ដឹងជូនដល់ប្រជាជនទាក់ទងនឹងអាស៊ាន ការបង្កើតសហគមសេដ្ឋកិច្ចអាស៊ាន ពិសេសការលើក កម្ពស់ការយល់ដឹង និងការ ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន ដែលរស់នៅក្នុងបណ្ដាប្រទេសជា សមាជិកអាស៊ានទាំងអស់ ក៏ដូចជាប្រជាជននៅលើពិភពលោក អាចទទួលបាននូវព័ត៌មាន និងពង្រឹង ទំនាក់ទំនងកាន់តែជិតស្និទ្ធពីគ្នាទៅវិញទៅមកផងដែរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មាន-អាស៊ាន លើកទី១៥ បានរៀបចំធ្វើនៅ រាជធានីភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដើម្បីធ្វើ ការពិនិត្យឡើងវិញលើគម្រោងចំនួន១៩ ដែលបានអនុវត្តនៅក្នុងឆ្នាំ ២០ ១៣-២០១៤ កន្លងមក និងការ ពិនិត្យពិចារណាអនុម័តទៅ លើគម្រោងថ្មីចំនួន១៣ ដែលត្រូវអនុវត្ដនៅក្នុងឆ្នាំ២០១៥ ហើយ បានស្នើ ឡើងដោយប្រទេសជាសមាជិកអាស៊ាន ព្រមទាំងពិនិត្យពិចារណាលើគម្រោងអនុវត្ដជាមួយដៃគូចរ ចារអាស៊ានចំនួន១៦ ក្នុងនោះរួម មាន អាស៊ានចិន អាស៊ានជប៉ុន អាស៊ានឥណ្ឌា អាស៊ានកូរ៉េ និង អាស៊ានបូក៣ ៕