Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី១ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងលទ្ធផលត្រចះត្រចង់

  • បោះពុម្ព

(ភ្នំពេញ)៖ វេទិកាកំពូលទេសចរណ៍ កម្ពុជា-ចិនលើកទី១ ក្រោមប្រធានបទ «ការចាប់យកកាលានុវត្តភាព នៃការអភិវឌ្ឍ វិស័យទសចរណ៍ នៅលើផ្លូវសូត្រ» ត្រូវបានប្រារព្ធធ្វើ ឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅសណ្ឋាគារ រ៉េស៊ីដង់សុខា បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ និងលទ្ធផលត្រចះត្រចង់។

នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍។ វេទិកាកំពូលនេះ ប្រព្រឹត្តទៅនារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ដោយមានការ ចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ លោក ទូ ជាំង ថ្នាក់ដឹកនាំក្រសួង ទេសចរណ៍ និងវប្បធម៌ នៃសាធារណរដ្ឋ ប្រជាមានិតចិនផងដែរ។

លោក ថោង ខុន បានថ្លែងក្នុង ពិធីបើកវេទិកាថា «កម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍ រីកចម្រើនលើ គ្រប់វិស័យ ក្នុងនោះវិស័យ ទេសចរណ៍មានការ រីកចម្រើនគួរជាទីមោទនៈ»។

លោកថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយដើរ តួជាមាសបៃតង រួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ ការកសាងសេដ្ឋកិច្ច បៃតងនៅកម្ពុជា ដែលជាផ្នែកគាំ ទ្រដល់ការសម្រេច បាននូវគោលដៅ អភិវឌ្ឍ ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។

ជាក់ស្តែង នៅឆ្នាំ២០១៧ កម្ពុជាសម្រេចបាន កំណើនក្នុងអត្រា ១១.៨% ជាមួយនឹងការមក ដល់នៃភ្ញៀវទេសចរ អន្តរជាតិជាង ៥.៦លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផល ក្នុងស្រុកសរុប (GDP) និងបង្កើតការងារ ដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។

ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវ អន្តរជាតិចំនួនជាង ១.៧លាននាក់ កើនឡើង ១៣.៩% ក្នុងនោះភ្ញៀវទេសច រចិនមានចំនួន ៥០៥,៩៤០នាក់ កើនឡើង ៨៥.៣% ធៀបនឹងរយៈពេលដូច គ្នាឆ្នាំ២០១៧។

លោកបន្តថា តាមការព្យាករណ៍ កម្ពុជានឹងទទួលបាន ភ្ញៀវអន្តរជាតិប្រមាណ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូល សរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរ អន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវ ចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារ អាមេរិក បង្កើតឱកាសការ ងារប្រមាណ ២លាននាក់។

ឈរលើមូលដ្ឋាន នៃកំណើននេះ ក៏ទាមទារឱ្យ មានការគិតគូរ និងគ្រប់គ្រង ដោយហ្មត់ចត់ ពិសេសត្រូវមានផែន ការយុទ្ធសាស្រ្តទីផ្សារ ទាក់ទាញទេសចរណ៍ ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ស្របពេលដែលពិភព លោកទាំងមូល បាននិងកំពុងយក ចិត្តទុកដាក់លើទីផ្សារ ទេសចរណ៍ចិន ពិសេសការបង្កើត ផលិផលទេសចរថ្មី ការពង្រឹងគុណភាពសេ វាកម្មទេសចរណ៍ (ក្នុងនោះការបណ្តុះ បណ្តាលធនធាន មនុស្សផ្នែកជំនាញ ជាស្នូលសំខាន់) និងការផ្សព្វផ្សាយជាដើម។

លោកបញ្ជាក់ថា អនាគតនៃវិស័យ ទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ ចេញពីការស្រូបទាញ កំណើនយ៉ាងគំហុក នៃលំហូរទេសចរចេញ ក្រៅរបស់ភ្ញៀវទេសចរចិន ក្នុងបរិបទនៃកំណើន ទេសចរណ៍ជារួមរបស់ តំបន់អាស៊ីប៉ាស៊ីហ្វិក និងសកលលោក។

នៅក្នុងក្របខណ្ឌនៃ កិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យទេស ចរណ៍អាស៊ាន ក៏ដូចជាកម្ពុជា បានចាត់ទុកចិន ជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារ ដ៏សំខាន់បំផុត។

លោក ទូ ជាំង បានឲ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតចំណង ការទូតចិន-កម្ពុជា។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធ សាស្រ្តគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ត្រូវបានពង្រឹង ពង្រីកជាលំដាប់។

ឈរលើស្មារតីនេះ កិច្ចសហប្រតិបត្តិការ ផ្នែកទេសចរណ៍រ វាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកលើ គ្រប់ទិដ្ឋភាព ស្របជាមួយនឹងឆ្នាំ២០១៨ ជាឆ្នាំនៃការប្រា រព្ធខួបលើកទី៦០ នៃការផ្សារភ្ជាប់ទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន ដែលត្រូវបានស្វាគមន៍ ដោយប្រមុខដឹកនាំ នៃប្រទេសទាំងពីរ ដើម្បីជំរុញលំហូរទេសចរ ទៅវិញទៅមក។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា វិស័យទេសចរណ៍ រវាងកម្ពុជា-ចិន ស្ថិតនៅក្នុងគំនិតផ្តួច ផ្តើមជាយុទ្ធសាស្រ្ត «ខ្សែក្រវាត់ និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើម វិសេសវិសាល បំផុតរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

វិស័យទេសចរណ៍ ជាការផ្លាស់ប្តូរ ប្រជាជនកម្ពុជា និងចិន ក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» ធ្វើឲ្យប្រជាជនទាំងពីរកាន់ តែយោគយល់គ្នា ស្រឡាញ់គ្នា និងទៅមករកគ្នា និងបើកចំហឱ្យកាន់តែ ទូលំទូលាយថែមទៀត ផ្តើមចេញពីផ្លែផ្កា នៃការតភ្ជាប់ និងការសម្រួលការ ធ្វើដំណើរទេសចរណ៍។

លោកឧបនាយក រដ្ឋមន្រ្តីបញ្ជាក់ថា នៅកម្ពុជា វិស័យទេសចរណ៍ មានការរីកចម្រើន គួរជាទីមោទនៈ និងការអភិវឌ្ឍលើ គ្រប់វិស័យ គឺដោយសារមាន សន្ដិភាពពេញលេញ សន្ដិសុខសង្គម ស្ថិរភាពនយោបាយ ក្រោមការដឹក នាំប្រកបដោយទេព កោសល្យនយោបាយ ដ៏ជ្រាលជ្រៅ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើអត់មានសន្ដិ ភាពពេញលេញ និងស្ថិរភាពនយោបាយទេ ពុំអាចមានវិបុល ភាពលើវិស័យនានា ក៏ដូចជាវិស័យទេសចរណ៍ ដូចសព្វថ្ងៃនេះទេ។ បន្ទាប់ពីការប្រគល់ ផែនមេទេសចរណ៍ ទីក្រុងសៀមរាប ជូនដល់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រួចមក វេទិកាបានបន្តការងារ របស់ខ្លួននដោយមាន វាគ្មិនជាច្រើនទាំង ផ្នែកសាធារណៈ និងផ្នែកឯកជន ពាក់ព័ន្ធនៃភាគីចិន និងកម្ពុជាផ្លាស់ប្តូរ គ្នាឡើងធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង និងបទពិសោធន៍ យ៉ាងផុលផុស សំដៅគាំទ្រដល់ការ  លើកកម្ពស់កិច្ចសហ ប្រត្តិបត្តិការ និងការទាក់ទាញទេសចរចិន និងទេសចរកម្ពុជា ទៅមកឲ្យបានច្រើន និងរលូនប្រកប ដោយនិរន្តរភាព និងការទទួលខុសត្រូវ។

បន្ទាប់មក នៅពេលរាត្រីមាន ពិធីលៀងសាយភោជន៍ ដោយមានការប្រគុំតន្ត្រី និងទស្សនីយភាព សិល្បៈចិន កម្ពុជា ដែលរៀបចំឡើង ដោយភាគីទាំងពីរ ប្រកបដោយបរិយា កាសសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត៕

ដកស្រង់ពី៖  Fresh News