Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង

  • បោះពុម្ព

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ស្នងការនគរបាលខេត្តកំពង់ឆ្នាំង។ ពិធីនេះទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាល ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្តមន្ត្រីរាជការ អភិបាលស្រុកក្រុង និងមន្រ្តីនគរបាលក្រោមចំណុះ យ៉ាងច្រើនកុះករ ។

យោងតាមប្រកាសលេខ ១៥៣០ ប្រក ចុះថៃ្ងទី៩ ខែឧសភា ឆ្នាំ២០១៤របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលយុត្ដិធម៌ ជាស្នងការនគរបាលខេត្ដកំពង់ឆ្នាំង ជំនួស លោកឧត្តមសេនីយ៍ ត្រីអាត់ ខែម ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំងចាស់ ត្រូវបានផ្ទេរទៅទទួលភារកិច្ចថ្មី ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាគណៈ បញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ថា៖ ស្នើសុំលោកស្នងការថ្មី បង្កើនវិធាន ការបង្ការបទល្មើស ហើយចាត់វិធានការបង្ក្រាប និងតស៊ូគ្រប់ករណីក្នុង គោលបំណងបង្ក្រាប អោយដល់ឬសគល់ មិនទុកឳកាសអោយ ជនល្មើសធ្វើសកម្មភាពបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសង្គមជាតិបានឡើយ ។ បង្កើនការអនុវត្តន៍ និងរឹតបណ្តឹងច្បាប់ចរាច រណ៍ផ្លូវគោក តាមរយៈកិច្ចប្រតិបត្តការផាកពិន័យ ចាប់ល្បឿន មិនដាក់កញ្ចក់មើលក្រោយ មិនពាក់មួកសុវត្ថិភាព ។ល។ ពង្រឹងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ អោយមានរបៀបរៀបរយ និងមានសោភ័ណ្ឌភាពល្អ បង្កើនការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិ ភាពទាំង៩យ៉ាង ដោយជំរុញ អោយប៉ុស្តិរដ្ឋបាល ធ្វើជាស្នូល ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធិភាព។

ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានមានអនុសាសន៍ថា សូមកោតសរសើរយ៉ាងស្មោះ ចំពោះស្នាដៃក្នុងការបំពេញភារកិច្ច កន្លងមក របស់កងកម្លាំងនគរបាលខេត្តទាំងមូល ក្រោមការដឹកនាំ របស់ឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត ដែលកន្លងមក បានតស៊ូ ពុះពារប្រឹងប្រែងបង្ក្រាបបាន បទល្មើសជាទូទៅបាន៩០% ។

បច្ចុប្បន្នបញ្ហា ដែលនៅប្រឈមធំសំរាប់ខេត្ត គឺគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះអគ្គិភ័យ និងបទល្មើសផ្សេងៗទៀត ដែលទាមទារអោយថ្នាក់ ស្នងការខេត្ត អធិការស្រុក និងប៉ុស្តិរដ្ឋបាល បង្កើនកំលាំងប្រចាំបញ្ជារ អោយបានជាប្រចាំ ដើម្បីដោះស្រាយ និងទប់ទល់សភាពការណ៍ អោយទាន់ពេលវេលា ។

ក្នុងនោះដែរ ឯកឧត្តម បានលើកឡើង នូវ វិធានការទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ថា៖ ការពាក់មួកសុវត្ថិភាព និងការគោរពច្បាប់ចរាចរណ៍ គឺមន្ត្រីនគរបាល និងមន្ត្រីរាជការគ្រប់រូប ជាអ្នកធ្វើគំរូមុនគេបង្អស់ ដល់ប្រជាពលរដ្ឋ។

ចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្តើ និងក្រើនរំលឹកថា កងកម្លាំងនគរបាល គឺជាសេនាធិការ អោយគណៈបញ្ជាការ ឯកភាពខេត្ត បាក់ព័ន្ធនឹងការរៀបចំ សន្តិសុខសណ្តាប់ធ្នាប់ និងការអនុវត្តគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព កងកម្លាំងនគរបាល គឺជាឧបករណ៍របស់រដ្ឋ ជាកូនចៅប្រជាជន នឹងត្រូវតែធ្វើការបំរើប្រជាពលរដ្ឋ ៕