Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្ដម ខៀវ កាញារីទ្ធ ៖ យើងត្រូវការច្បាប់ជាក់លាក់ ដើម្បីធ្វើការហាមឃាត់ ទូរទស្សន៍ និងវិទ្យុឯកជន ក្នុងការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង

  • បោះពុម្ព

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅក្នុង ពិធីបិទសិក្ខាសាលា ស្តីពីការបញ្រ្ជាបវិធានការ ហានិភ័យ ក្នុងការសេពគ្រឿងញៀន ជូនដល់អ្នកកាន់កម្មវិធី និងអ្នកសារព័ត៌មានវិទ្យុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មាន ថាបណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍របស់រដ្ឋ មិនដែលផ្សព្វផ្សាយពាណិជ្ជកម្ម អំពីគ្រឿងស្រវឹងទេ

ប៉ុន្តែយើង មិនមានសិទ្ធិណាមួយ ដើម្បីហាមឃាត់ដល់បណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន ក្នុងការផ្សព្វផ្សាយ កម្មអំពីគ្រឿងស្រវឹងបានទេ ព្រោះរាល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ជាផ្នែកមួយ នៃសិទ្ធិក្នុងការទទួលបានព័ត៌មានផងដែរ ។ ដូច្នេះយើងត្រូវការច្បាប់ជាក់លាក់មួយ ក្នុងការហាមឃាត់ ដល់បណ្តាអង្គភាពផ្សព្វផ្សាយទាំងអស់ កុំឲ្យមានការផ្សព្វផ្សាយ អំពីគ្រឿងស្រវឹង ។

តែទោះជាយ៉ាងណា ក៏ក្រសួងព័ត៌មាន នឹងបន្តដាក់ចេញនូវ វិធានការនានាជាច្រើនទៀត ពាក់ព័ន្ធទៅនឹងការផ្សាយពាណិជ្ជកម្ម ស្តីពី គ្រឿងស្រវឹង ដោយធ្វើការណែនាំទៅដល់ បណ្តាស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជនទាំងអស់ ពិនិត្យកុំឲ្យមានការផ្សាយ ពាណិជ្ជកម្ម គ្រឿងស្រវឹងក្នុងចន្លោះ ម៉ោង១៨ ដល់ម៉ោង ២០ ។

ពាក់ព័ន្ធទៅនឹងគ្រឿងញៀន ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានសហការជាមួយ អាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន រៀបចំបើកសិក្ខាសាលា ដើម្បីបញ្ជ្រាបវិធានការ ហានិភ័យក្នុងការសេពគ្រឿងញៀន ជូនដល់ពិធីករ ពិធីការិនី អ្នកកាន់កម្មវិធី និងអ្នកសារព័ត៌មានវិទ្យុ បានចំនួនពីរលើកមកហើយ ដើម្បីឲ្យពួកគេបានយល់ច្បាស់ បន្ថែមទៀតពាក់ព័ន្ធទៅនឹងគ្រឿង ញៀន ក្នុងការយកទៅផ្សព្វផ្សាយ បន្តជូនដល់បងប្អូនប្រជា ពលរដ្ឋរាប់លាននាក់ ឲ្យមានវិធានការទប់ស្កាត់ កុំឲ្យបញ្ហាគ្រឿងញៀននេះ រីករាលដាលកាន់ តែធំឡើងៗ ។

លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានគូស បញ្ជាក់ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះ អ្នកប្រើប្រាស់គ្រឿងញៀន ព្រោះថាគ្រឿងញៀន គឺ ជាសារធាតុម្យ៉ាង ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរចិត្ត អារម្មណ៍ ប៉ះពាល់ដល់ សុខភាព ព្រម ទាំងបំផ្លាញអនាគត និងប៉ះពាល់ដល់សន្តិសុខសង្គមទៀតផង ។ លោកអគ្គលេខា បាន បញ្ជាក់បន្ថែមទៀតថា ទោះ បីជាមានការប្រឹងប្រែងបង្កា និងទប់ស្កាត់យ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែជាការព្រួយបារម្ភដដែល ព្រោះឈ្មួញ ដែលជាអ្នកផលិត និង ជួញដូរគ្រឿងញៀន បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីផលិត និងចែកចាយនៅគ្រប់ទិសទី ទោះបីសមត្ថកិច្ច បានធ្វើការបង្រ្កាប និងចេញច្បាប់ដាក់ទោសទណ្ឌ យ៉ាងធ្ងន់ធ្ងរយ៉ាងក៏ដោយ ។

លោកអគ្គលេខា បានឲ្យដឹងផងដែរថា តាមតួលេខនៃការសិក្សា សម្រាប់ឆ្នាំ២០១២ មានយុវ ជនកម្ពុជាអាយុចន្លោះពី១៨ឆ្នាំ ដល់ ៣៥ឆ្នាំ ចំនួន ១ម៉ឺន ៣ពាន់នាក់ បានប្រើប្រាស់គ្រឿង ញៀន ហើយបច្ចុប្បន្ននៅកម្ពុជាយើង មានមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿង ញៀន នៅក្នុងរាជធានី និងតាមបណ្តាខេត្ត ចំនួន ១០កន្លែង ក្នុងនោះរបស់រដ្ឋមានចំនួន ៧កន្លែង និងឯកជនចំនួន ៣កន្លែង ៕