Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គមេបញ្ជាការកងទ័ព៖ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពាររាជរដ្ឋាភិបាល ស្របច្បាប់ឱ្យបាន មិនឱ្យក្រុមណាមួយមកបំផ្លាញបានទេ

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ នៅព្រឹកនេះ បានអះអាងថា ទោះបីស្ថិតនៅក្នុង តម្លៃណាក៏ដោយ ត្រូវតែការពាររាជរដ្ឋាភិបាល ស្របច្បាប់នៅកម្ពុជា ឱ្យទាល់តែបាន មិនបណ្តោយឱ្យ ក្រុមជនអគិតណាមួយ មកបំផ្លិចបំផ្លាញ សន្តិភាពនៅកម្ពុជា បាននោះទេ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលកម្មវិធីអភិវឌ្ឍន៍ភាព ជាអ្នកដឹកនាំនយោបាយ វគ្គទី១១ នៅទីស្តីការក្រសួង បរិស្ថាន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ យុវជន កម្មាភិបាលវ័យក្មេង យ៉ាងច្រើនកុះករផងដែរ។

អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំនៅបក្ស ជាពិសេស សម្តេចតេជោ ហ៊ុន សែន ត្រូវតែការពារឱ្យបាន ទោះបីចំណាយ អីក៏ដោយ ត្រូវតែការពារគាត់ ឱ្យបាន កុំថាឡើយបដិវត្តិពណ៌ ប៉ុន្មានពណ៌ ក៏មិនបានដែរ អត់បាន»។

ការប្រកាសរបស់ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងបន្ទាប់ ពីក្រុមអគតិមួយចំនួន នៅតែបន្តញុះញង់ បំបែកបំបាក់ ប្រឆាំងនឹងរាជរដ្ឋា ភិបាលស្របច្បាប់របស់កម្ពុជា។

ក្រុមអ្នកប្រឆាំង បានបំផុសបំផុល កុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងព្រមានធ្វើចលនាផ្សេងៗ ដើម្បីប្រឆាំងរាជ រដ្ឋាភិបាលកម្ពុជា និងបំភ្លៃវាយប្រហារ មកលើកងទ័ពជាដើម។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានបន្តថា នៅក្នុងកាលៈទេសៈ បច្ចុប្បន្ននេះ កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋមាន សិទ្ធិសេរីភាពគ្រប់ៗគ្នា ដូច្នេះកងទ័ពត្រូវ តែរក្សាឱ្យបាននូវ ស្ថិរភាពមួយនេះ មិនឱ្យមានក្រុម ណាមួយមក បង្កើតចលនា ផ្តួលរំលំរដ្ឋាភិបាល បាននោះទេ៕

ដកស្រង់ពី៖  Fresh News