បណ្តាញសង្គម

សម្ដេចតេជោ​​ ហ៊ុន សែន បង្ហាញមោទនភាពដែលដឹកនាំនាវាកម្ពុជា រយៈពេល៣៣ឆ្នាំមកនេះ មិនដែលឲ្យពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់

(កំពង់ឆ្នាំង)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាពថា ក្នុងនាមជាអ្នកកាន់ ចង្កូតប្រទេសរយៈពេល៣៣ឆ្នាំមកនេះ សម្តេចមិនដែល បានធ្វើឲ្យប្រជាពល រដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់នោះទេ ពោលមានតែទាញ ប្រជាពលរដ្ឋចេញពី អន្លង់នៃគ្រោះថ្នាក់។

ការបង្ហាញមោទនភាពនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេច និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកកា រដ្ឋានសាងសង់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែង១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្ប ទានសម្បទានពី រដ្ឋាភិបាលជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបាន ប្រជាពលរដ្ឋគោរព ស្រលាញ់ ហើយបន្ដជាប់ឆ្នោតជា នាយករដ្ឋមន្ដ្រីគ្រប់អាណត្តិនោះ បានមានប្រសាសន៍ យ៉ាងដូច្នេះថា «តៃកុងឡានមួយនេះ បានបើកបររថយន្ដនេះ រយៈពេលជិត៤០ឆ្នាំ ឬនៅក្នុងមុខតំណែង ដែលបើកបរ ជានាយករដ្ឋមន្ដ្រី ៣៣ឆ្នាំហើយ មិនទាន់ធ្វើឲ្យ មនុស្សគ្រោះថ្នាក់ទេ ទាញមនុស្សចេញពីតំបន់ គ្រោះថ្នាក់ឲ្យមកកាន់ តំបន់សុវត្ថិ ភាពអស់ហើយ»។

បុរសដែលហ៊ានយក ជីវិតទៅប្ដូរដើម្បីតែ សុខសន្ដិភាពរបស់ ប្រទេសជាតិ និងប្រជាជនកម្ពុជា រហូតបាត់បង់កែវមួយ ចំហៀងរូបនេះ បានលើកជាឧទាហរណ៍ថា អ្នកខ្លះបានលើកឡើងថា តៃកុងឡានមានភ្នែក តែមួយចំហៀង គឺគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលបើកបរ ប៉ុន្ដែសម្ដេចបញ្ជាក់ ត្រឡប់ទៅវិញយ៉ាងច្បាស់ថា ថ្វីត្បិតតែពិកាភ្នែក មួយចំហៀង ប៉ុន្ដែតៃកុងម្នាក់ នេះមិន ដែលឲ្យអ្នករួមដំណើរ គ្រោះថ្នាក់ម្ដងណានោះទេ។

បន្ថែមពីនេះសម្ដេច ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថាប្រជាពល រដ្ឋកម្ពុជាគ្រប់រូប នឹងនៅបន្ដចូលរួម ចំណែកថែរក្សានូវសុខ សន្ដិភាព ដែលកំពុង មានរាល់ថ្ងៃនេះ ជារៀងរហូតតទៅ ដើម្បីអាចមានឱកាស ប្រកបមុខរបរ បំពេញការងារ ដែលកំពុងមាន នាពេលបច្ចុប្បន្ននេះបាន ហើយបន្ដគាំទ្រ សម្ដេចជានាយករដ្ឋមន្ដ្រី។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជា ថ្មីម្ដងទៀតថា សម្ដេចមានចេតនា ដឹកនាំនាវាកម្ពុជា ក្នុងឋានៈជានាយក រដ្ឋមន្ដ្រីដូចសព្វថ្ងៃនេះ រយៈពេល១០ឆ្នាំបន្ដទៀត ព្រោះសម្ដេចនៅមាន ការងារជាច្រើនទៀត ដែលធ្វើបន្ដសម្រាប់ ប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកអំពីតម្លៃនៃសន្ដិភាព និងការអភិវឌ្ឍន៍ ដែលកំពុងមានសព្វ ថ្ងៃនេះផងដែរ ព្រោះបើគ្មាន សន្ដិភាពនោះទេ កុំនិយាយដល់លទ្ធិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យសោះ ហើយក៏គ្មានការអភិវឌ្ឍន៍ណា ដែលកើតក្នុងផ្ទៃប្រទេស ដែលមានសង្គ្រាមនោះទេ៕

ដកស្រង់ពី៖  Fresh News