Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រចំពោះ ការចេញផ្សាយកាសែត ចុងសប្ដាហ៍របស់ភ្នំពេញប៉ុស្តិ៍

  • បោះពុម្ព

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសម្ដែងការគាំទ្រ ចំពោះការចេញផ្សាយបន្ថែម នូវកាសែតចុងសប្តាហ៍ (Post Weekend) របស់ការសែតភ្នំពេញប៉ុស្ដិ៍ ដែលបានរួមចំណែក លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ឲ្យបានកាន់តែទូលំទូលាយ ក្នុងការពង្រីកបន្ថែម នូវព័ត៌មាន និងដំណឹងប្រកបដោយលក្ខណៈ វិជ្ជាជីវៈយ៉ាងច្រើនសម្បូរបែប និងប្លែកៗ នៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្ដម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្តែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Alan Parkhouse និពន្ធនាយក ផ្នែកភាសាអង់គ្លេស នៃកាសែតភ្នំពេញប៉ុស្ដិ៍ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ នៅទីស្ដីការក្រសួងព័ត៌មាន ។

ឯកឧត្ដមរដ្ឋមន្រ្ដី មានប្រសាសន៍ថា កន្លងមកកាសែតភ្នំពេញប៉ុស្ដិ៍បានផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានពង្រីក ការផ្សព្វផ្សាយកាន់តែទូលំទូលាយ និងមានការរីកចម្រើនជាបន្ដបន្ទាប់ ដែលធ្វើឲ្យវិស័យសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា កាន់តែ ទទួលបាននូវព័ត៌មាន ដែលប្លែកៗ និងច្រើនសម្បូរបែបបន្ថែមទៀត ។

ក្នុងឱកាសជំនួបនោះ ឯកឧត្ដមរដ្ឋមន្រ្តី បានស្នើសុំដល់កាសែតភ្នំពេញប៉ុស្ដិ៍ ឲ្យជួយទទួលយកនិស្សិតកម្ពុជា ដែលកំពុងសិក្សាផ្នែក សារព័ត៌មាន និងសារគមនាគមន៍ ឲ្យបានចូលសិក្សារៀនសូត្រ សម្រាប់ដកស្រង់បទពិសោធន៍ និងហាត់ធ្វើការងារ ជាអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែក ក្នុងការជួយលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពផ្នែកធនធានមនុស្ស ពិសេសជំរុញឲ្យពួកគេក្លាយ ទៅ ជាអ្នកកាសែតអាជីបពិតប្រាកដ នាពេលអនាគតខាងមុខ ។

លោក Alan Parkhouse បានបញ្ជាក់ឲ្យដឹងថា កន្លងមកនេះ កាសែតភ្នំពេញប៉ុស្ដិ៍បានទទួលការ គាំទ្រពីសំណាក់អ្នកអានជាច្រើន ហើយបានខិតខំបន្ដពង្រីក ការផ្សព្វផ្សាយរបស់ខ្លួនជាបន្ដបន្ទាប់ ដែលការចេញផ្សាយ ក្នុងមួយសប្ដាហ៍មានចំនួន៥ថ្ងៃ ។ លោកនិពន្ធ នាយកបានលើកឡើងថា គណៈកម្មការនាយក របស់កាសែតភ្នំពេញប៉ុស្ដិ៍ បានជួបពិភាក្សាគ្នា និងរៀបចំក្នុងការបោះពុម្ពផ្សាយបន្ថែម ឲ្យបានចំនួន៦ថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់ផ្សាយនៅចុងសប្ដាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែល មានឈ្មោះថា កម្ពុជាចុងសប្ដាហ៍ ជាភាសាខ្មែរ និងជាភាសាអង់គ្លេស Post Weekend នេះ ។

លោកបានបន្ដទៀតថា ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់កាសែតនៅចុងសប្ដាហ៍នេះ ភាគច្រើនគឺទាក់ទងនឹងការកម្សាន្ដ ការស្រាវជ្រាវ និងអត្ថបទផ្សេងៗ ជាច្រើនទៀត ក្នុងនោះក៏មាន ការចុះផ្សាយអំពី ដំណឹងបន្ដិចបន្ដួចផងដែរ ដែលជ្រើសរើសយក តែ ដំណឹងសំខាន់នៅក្នុងកាសែត សម្រាប់បោះពុម្ពផ្សាយនៅថ្ងៃចុងសប្ដាហ៍ ៕