Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ចប់មន្ទិលសង្ស័យ នឹងព័ត៌មានថា ថាក់ស៊ីន អាចយកកម្ពុជា ធ្វើជាមូលដ្ឋានប្រយុទ្ធ

  • បោះពុម្ព

ឆ្លើយតបនឹង សេចក្ដីរាយការណ៍ ក៏ដូចជាព័ត៌មានមួយចំនួន ពីប្រទេសថៃ ដែលបានផ្សាយថា អតីតនាយករដ្ឋមន្ដ្រី ដែលធ្លាប់រងការផ្ដួល រំលំដោយរដ្ឋប្រហារ យោធា កាលពីខែកញ្ញា ឆ្នាំ២០០៦ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចយកប្រទេស កម្ពុជា ធ្វើជាមូលដ្ឋាន ឬបង្កើតរដ្ឋាភិបាល និរទេស ដើម្បីប្រយុទ្ធតបត ជាមួយរបបសឹក

ដឹកនាំដោយ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា នោះ មន្ដ្រីជាន់ខ្ពស់របស់កម្ពុជា ទាំងស៊ីវិល និងទាំងកងកម្លាំង ប្រដាប់អាវុធ បានបញ្ជាក់អះអាងថា ដាច់ខាតកម្ពុជា មិន អាចធ្វើបែបនេះនោះឡើយ គឺខុសពីគោលការណ៍ របស់អាស៊ាន និងរដ្ឋធម្មនុញ្ញ ។

មន្ដ្រីក្រសួងការបរទេសមួយរូប បានប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះថា គឺវាមិនអាចទៅរួចនោះឡើយ ចំពោះព័ត៌ មានដែល ឯកឧត្តម ថាក់ស៊ីន ចង់បង្កើតរដ្ឋាភិបាលនិរទេស នៅកម្ពុជា ហើយកម្ពុជាក៏មិន អាចឱ្យមានសកម្មភាពបែបនេះ នៅលើទឹក ដីរបស់ខ្លួន ហើយប្រឆាំង តបតជាមួយ ប្រទេសផ្សេងទៀតនោះឡើយ ។

ព័ត៌មានដែលបានផ្សាយថា ឯកឧត្តម ថាក់ស៊ីន ចង់យកកម្ពុជា ធ្វើជាមូលដ្ឋានក្រៅប្រទេស ដើម្បីប្រយុទ្ធប្រឆាំងតបត ជាមួយរបបសឹក នៅទីក្រុងបាងកកនោះ ដោយសារតែគេ មើលឃើញថា ទំនាក់ទំនងរវាងអតីត នាយករដ្ឋមន្ដ្រី ដែលមានទ្រព្យសម្បត្ដិមហា សាលរបស់ប្រទេសថៃមួយនេះ មានទំនាក់ ទំនងចាក់ទឹកមិនលិច ជាមួយមេដឹកនាំដ៏ មានឥទ្ធិពលរបស់កម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ និងរហូតមក ដល់បច្ចុប្បន្ននេះ ។

ជាមួយគ្នានេះ មន្ដ្រីយោធាជាន់ខ្ពស់ មួយរូប ដែលមិនចង់បញ្ចេញឈ្មោះ បាន បង្ហាញទស្សនៈផ្ទាល់ខ្លួន របស់លោកថា ចំ ពោះបញ្ហានេះ កម្ពុជាមិនអាចធ្វើទៅរួច ឡើយ ដោយសារតែខុស និងរំលោភគោល ការណ៍ជាមូលដ្ឋាន ។

មន្ដ្រីយោធាជាន់ខ្ពស់ រូបនេះបានបញ្ជាក់ ថា “ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ យើងគាំទ្រ លទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែ ក៏ត្រូវចាំថា គោលការណ៍ មិនជ្រៀតជ្រែក កិច្ចការផ្ទៃ ក្នុងរបស់អាស៊ាន កម្ពុជាមិនអាចរំលោភ គោលការណ៍ ជាមូលដ្ឋាននោះបានទេ ”។

ទន្ទឹមគ្នានេះ អ្នកនាំពាក្យទីស្ដីការ គណៈ រដ្ឋមន្ដ្រី រួមទាំងអ្នកនាំពាក្យ ក្រសួងមហាផ្ទៃរបស់កម្ពុជា ក៏បានបង្ហាញជំហរបែបនេះ ដូចគ្នា គឺកម្ពុជាមិនអនុញ្ញាតឱ្យនរណា ម្នាក់ យកប្រទេសរបស់ខ្លួន ធ្វើជាមូលដ្ឋាន ឬ បង្កើតរដ្ឋាភិបាលនិរទេស ដើម្បីប្រឆាំងជា មួយរដ្ឋាភិបាលដទៃបានឡើយ ។

យោងតាមការចេញផ្សាយ របស់គេហទំព័រ កាសែតភ្នំពេញប៉ុស្ដិ៍ ជាភាសាអង់គ្លេស នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះ បានដកស្រង់ប្រសាសន៍របស់ មេធាវី ឯកឧត្តម ថាក់ស៊ីន មកចុះផ្សាយថា មន្ដ្រីច្បាប់រូបនេះ  បានបដិសេធបញ្ជាក់ថា តើកម្ពុជាអាចនឹង ត្រូវទាក់ទង ដើម្បីបង្កើតរដ្ឋាភិបាលនិរទេស ឬយ៉ាងណានោះ ។

មេធាវីរបស់ឯកឧត្តម ថាក់ស៊ីន បាន បញ្ជាក់ទៀតថា “យើងមិនបានពិភាក្សារឿង អ្វីមួយជាងការពិត ដែលយើងបាន និង កំពុងគិតបញ្ហានេះ យ៉ាងខ្លាំងក្លា ។ យើងមិនចេញសេចក្ដីថ្លែងការណ៍ ណាមួយនោះទេ ហើយស្ថានការណ៍ នៅក្នុងប្រទេសថៃកំពុង ប្រែប្រួល ហើយយើងកំពុងរៀបចំ ប៉ុន្ដែមិន ទាន់មានការចេញ សេចក្ដីថ្លែងការណ៍នោះ ទេ ”។

លោក អាស់ស្ទ័រ ដាម មេធាវីរបស់ ឯកឧត្តម ថាក់ស៊ីន បានសង្កត់ធ្ងន់ទៀតថា “ជាលទ្ធផល ចំពោះបញ្ហានេះ យើងមិនចង់ និយាយអ្វីមួយ ពីទីតាំង ឬប្រទេសដែល យើងត្រូវឈរជើង ”។

សូមបញ្ជាក់ថា ក្រោយរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលចាំផ្ទះ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ វិបត្ដិ នយោបាយរបស់ថៃ មិនទាន់មានការធូរ ស្រាលនៅឡើយទេ ខណៈដែលក្រុមអាវ ក្រហម ដែលគាំទ្របាត់មុខ មិនបានទៅលើ ឯកឧត្តម ថាក់ស៊ីន ដែលមានប្រជាប្រិយភាព សម្រាប់ប្រជាពលរដ្ឋ នៅតាម ខេត្ដនោះ តាមរយៈមេដឹកនាំរបស់ខ្លួន បាន និងកំពុង រៀបចំផែនការប្រមូលផ្ដុំ កាន់តែខ្លាំងឡើង រហូតប្រើពាក្យថា បើសិនឃើញ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាប់អ៊ូឆា ជិះរថយន្ដនៅ ទីណាពួកគេ នឹងនាំគ្នាទៅឡោមព័ទ្ធ ចាប់ឧត្ដមសេនីយ៍ ដែលមានឥទ្ធិពលលំដាប់ទី១ នៅក្នុងប្រទេសថៃរូបនេះ ។

ជាមួយគ្នានេះ សេចក្ដីរាយការណ៍មួយ ចំនួនពីទីក្រុងបាងកក បានផ្សាយឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ការ ផ្ទុះគ្រាប់បែក ការបាញ់សម្លាប់រហូតដល់ មានការបាញ់បេ បានកើតឡើងជាង ១០ទី តាំង គឺនៅខេត្ដភាគខាងត្បូង បណ្ដាលឱ្យជន ស៊ីវិល និងទាហានរបស់រដ្ឋាភិបាល យោធាបានស្លាប់ និងរងរបួស ដូច្នេះបង្ហាញថា វិបត្ដិនៅតាមខេត្ដភាគខាងត្បូង របស់ថៃ ជាប់ព្រំដែនម៉ាឡេស៊ី មិនទាន់អាចបោសសំអាតបានផង ឥឡូវនេះភាពវឹកវរបាន កើតឡើង នៅកណ្ដាលក្រុងបាងកក និង តាមបណ្ដាខេត្ដផ្សេងទៀត ។

ដោយឡែកតាមរយៈ រូបភាពមួយចំនួន ដែលគេថតបាន បង្ហាញឱ្យឃើញថា ទាហាន របស់ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អ៊ូឆា បាន ហូរទឹកភ្នែក ដោយមុខស្រពោន បង្ហាញឱ្យ ឃើញថា ពួកគេមិនចង់ធ្វើតាមបទបញ្ជា របស់ថ្នាក់លើ បាញ់សម្លាប់ជាតិសាសន៍ឯង នោះឡើយ ។

ក្រោយពីស្ថានការណ៍ដ៏វឹកវរ និងធ្ងន់ធ្ងរ រវាងជម្លោះ ចិន-វៀតណាម ពេលនេះ មជ្ឈដ្ឋានអន្ដរជាតិទូទៅបាន និង កំពុងផ្ដោតយ៉ាងខ្លាំង ទៅលើស្ថានការណ៍ នៅប្រទេសថៃ រាប់ទាំងកម្ពុជាផងដែរដែល រងផលប៉ះពាល់ខ្លាំងជាងគេមុនគេ បើសិន ជា វិបត្ដិនៅថៃកាន់តែធ្ងន់ធ្ងរ និងចលាចល កាន់តែខ្លាំងទៀតនោះ ៕