បណ្តាញសង្គម

សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំគណៈ ប្រតិភូ ជាន់ខ្ពស់កម្ពុជា វិលមកដល់មាតុប្រទេសវិញ ដោយសុវត្ថិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់កម្ពុជា វិលត្រឡប់មកដល់មាតុភូមិវិញ ដោយសុវត្ថិភាព នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីបានដឹកនាំ គណៈប្រតិភូ អញ្ជើញទៅចូលរួម កិច្ចប្រជុំ កំពូលលើកទី៤ នៃសន្និសីទ អន្តរសកម្មភាព និងវិធានការ កសាងទំនុកចិត្ត នៅអាស៊ី (CICA) និងបំពេញទស្សនកិច្ច ការងារនៅទីក្រុងសៀងហៃ ប្រទេសចិន អស់រយៈពេល មួយសប្តាហ៍កន្លងមក ។

អញ្ជើញទទួលស្វាគមន៍ ដំណើរវិលត្រឡប់របស់ សម្តេច និងគណៈប្រតិភូ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី តំណាងស្ថានទូតចិន ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលជាច្រើនរូប ។