Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំនេះកសិករបង្កបង្កេីនផលដំណាំស្រូវវស្សាបានល្អជាងឆ្នាំទៅ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅទូទាំង៧ស្រុក/ក្រុង ក្នុងខេត្តត្បូងឃ្មុំ នៅដេីមរដូវវស្សានេះ កសិករបាននាំគ្នាបង្កបង្កេីនផលស្រូវរដូវវស្សា បានជិត៦០ភាគរយនៃផែនការដាំដុះ ដោយសារមាន អំណោយផលល្អពីធម្មជាតិ (ភ្លៀងធ្លាក់គ្រប់គ្រាន់) ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខេត្តត្បូងឃ្មុំទាំងមូល គឺមានស្រុកចំនួន៦ និងក្រុង១ ឃេីញថានៅដេីមរដូវវស្សាឆ្នាំនេះ កសិករបាននាំគ្នាចុះបង្កបង្កេីនផលស្រូវវស្សាបានល្អជាងឆ្នាំទៅ គឺគ្រប់ស្រុក/ក្រុងដាំដុះបានល្អប្រហាក់ប្រហែលគ្នាគឺ ដាំដុះបានលេីផ្ទៃដីស្រែប្រមាណជិត៤៨ពាន់ហិចតា គិតជាភាគរយបានជិត៦០ភាគរយនៃផែនការដាំដុះ ។

ហេីយការបង្កបង្កេីនផលនេះ ក៏មិនមានកត្តាសត្វល្អិតបំផ្លាញ អ្វីគួរកត់សម្គាល់ទេ ។ លោកប្រធានបានបញ្ជាក់ទៀតថា កសិករបង្កបង្កេីនផលស្រូវវស្សា គឺកសិករនិយមដាំ ប្រភេទស្រូវ ផ្កាដួល សែនក្រអូប និងស្រូវក្នុងស្រុករបស់ពួកគាត់ ។ ហេីយបេីប្រៀបធៀបឆ្នាំ២០១៨នេះ ទៅនិងឆ្នាំទៅមិញ ឃេីញថា ឆ្នាំនេះការបង្កបង្កេីនផលស្រូវវស្សាបានលឿនជាង ល្អជាងឆ្នាំ២០១៧ ៕