Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ទទួលស្គាល់អ្នកព័ត៌មានជាតិ-អន្តរជាតិ ៤១១នាក់ សម្រាប់ចូលរួមសង្កេតការណ៍បោះឆ្នោត ខណៈ១៨៣នាក់ទៀត កំពុងត្រួតពិនិត្យ

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់អ្នកព័ត៌មានជាតិចំនួន ៣៤៦នាក់ និងអ្នកព័ត៌មានអន្តរជាតិចំនួន ៦៥នាក់ ឲ្យមានសិទ្ធិចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ចំណែកអ្នកព័ត៌មានជាតិ-អន្តរជាតិចំនួន ១៨៣នាក់ទៀត គ.ជ.ប កំពុងពិនិត្យលើសំណើសុំចូលរួមសង្កេតការណ៍។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។ គ.ជ.ប ក៏បានរំលេចនូវចំណុចគួរឲ្យកត់សម្គាល់មួយដែរថា ក្នុងចំណោមអ្នកព័ត៌មានអន្តរជាតិខាងលើ ក៏មានវត្តមានភ្នាក់ងារស្ថាប័នព័ត៌មានអន្តរជាតិធំៗមួយចំនួន ដូចជា AFP, KYODO NEWS, Thomson Reuter, Associated Press (AP), EPA, Xinhua, AI Jazeera ទូរទស្សន៍ Channel News Asia និង NHK ផងដែរ។ សូមបញ្ជាក់ថា ថ្ងៃផុតកំណត់នៃការដាក់ពាក្យសុំចុះឈ្មោះ៖ * សម្រាប់អ្នកសារព័ត៌មានជាតិ គឺត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។ * សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ គឺត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨៕

ដកស្រង់ពី៖FRESH NEWS