Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខណ្ឌឬស្សីកែវ ប្រាប់មន្ត្រីឲ្យអនុវត្តតាមអភិក្រមទាំង៥ របស់សម្ដេចតេជោ និងដាស់តឿនពលរដ្ឋឲ្យចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជន លេខរៀងទី២០ នៅថ្ងៃ២៩ ខែកក្កដា

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបន្តប្រាប់ដល់មន្ត្រី ឲ្យយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ ក្នុងការអនុវត្តតាម អភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទាំង៤ឲ្យមានប្រសិទ្ធភាព ក្នុងនោះមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល» ឬមិនព្យាបាល ចំប្រភេទជំងឺទេ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមនូវ អភិក្រមថ្មី១ទៀត គឺ «វះកាត់» តែម្ដង។

លោកបន្តថា អភិក្រមទាំង ៥ចំណុច របស់សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានេះ គឺជាការរំឭកទៅដល់ មន្ត្រីរាជការឲ្យខិតខំប្រឹង ប្រែងបំពេញការងារ បម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋឲ្យ មានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តតាម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដោយសំដៅលើការ ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាពីសំណាក់ អាជ្ញាធរមូលដ្ឋាន រហូតដល់មន្ត្រីថ្នាក់ជាតិ ពោលគឺមិនត្រូវ ទុកបញ្ហារបស់ប្រជា ពលរដ្ឋជាបញ្ហាធំ។

លើសពីនេះ លោក ជា ពិសី បានថ្លែងថា ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីរាជកាគ្រប់រូប គឺត្រូវធ្វើយ៉ាងណា ឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងទន់ភ្លន់ ដែលសមស្របតាម ពាក្យមួយឃ្លាលើកឡើងថា «មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅ ហ្វាយរាស្ត្រទេ» តាមអនុសាសន៍របស់ សម្ដេចតេជោ។

អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃចន្ទ៦រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋជាច្រើនក្រួសារ ក្នុងពិធីប្រកាសបើកការ ដ្ឋានជាផ្លូវការ ដើម្បីដាក់ឲ្យស្ថាបនាស្ដារ ប្រព័ន្ធលូមុខកាត់០,៨ម៉ែត្រ ប្រវែង១,៦៦១ម៉ែត្រ និងជួសជុលអណ្ដូងលូ ចំនួន៥០អណ្ដូង និងស្ថាបនាលូមុខកាត់ ០,៨ម៉ែត្រ ប្រវែង២៥០ម៉ែត្រ ស្ថិតនៅតាមផ្លូវ ជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ភូមិសាមគ្គី ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ និងជួសជុលផ្លូវបេតុង ឆ្អឹងដែកបណ្ដោយ ៤៥៧ម៉ែត្រ ទទឹង៨ម៉េត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅផ្លូវលេខ៩០៧ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ និងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដោយគម្រោងទាំង៣នេះ ចំណាយថវិកាអស់ ចំនួន១,៣៦៧,៣៧៧,២០០រៀល ជាមូលនិធិរដ្ឋបាលខណ្ឌឆ្នាំ២០១៨។

ក្នុងពិធីបើកការដ្ឋានខាងលើនេះ លោក ជា ពិសី បានថ្លែងថា លោកនៅចងចាំមិន អាចបំភ្លេចបានទេ នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃប្រវត្តិ សាស្រ្តមួយរបស់ខ្មែរ ដែលកាលណោះបដិវត្តន៍មួយ បានកកើតឡើង ដើម្បីវាយផ្តួលរំលំ ក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលរំដោះយកមក វិញបាននូវសន្តិភាព ជាពិសេសថ្ងៃ២ ធ្នូ ១៩៧៨ មិនត្រឹមតែជាថ្ងៃ ដែលកម្ពុជាបោះជំហ៊ាន ចេញពីភាពហិនហោច ខ្លោចផ្សានោះទេ និងមិនត្រឹមតែបាន បង្ហាញពីស្មារតី នៃការរួបរួមតស៊ូ ស្នេហាជាតិមាតុភូមិរបស់ខ្មែរ រំដោះប្រទេសចេញពីក្នុង របបឃោរឃៅនោះទេ ប៉ុន្តែថ្ងៃ២ ធ្នូ ១៩៧៨ ក៏បានក្លាយទៅជាកញ្ចក់ ប្រវត្តិសាស្រ្ត ដ៏សំខាន់ផងដែរ សម្រាប់កម្ពុជាយក ធ្វើជាមេរៀន ក្នុងការដឹកនាំប្រទេសជាតិ ក្រោមគោល នយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោក ជា ពិសី បានដាស់តឿន និងសំណូមពរដល់ប្រជាពល រដ្ឋម្ចាស់ឆ្នោតគ្រប់ៗគ្នា ឲ្យចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ពីព្រោះមានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលអាចដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ ដោយមានលេខរៀងទី២០ ជាលេខរៀងដ៏ល្អ ងាយស្រួលចាំ, ស្រួលគិត, ស្រួលគូស ហើយក៍ជាលេខរៀង ចុងក្រោយគេបំផុត (កូនពៅ) មានរូបផ្លាកសញ្ញាគណបក្ស ប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ជាពិសេសលេខរៀងទី២០ កឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាម ទាំងស្រុងនៅកម្ពុជា៕

ដកស្រង់ពី៖ Fresh News