Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានរួមចំណែកលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហារបស់អតីតយុទ្ធជន

  • បោះពុម្ព

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថ្លែងអំណរ គុណដល់សប្បុរសជននានា ដែលបានរួមចំណែក លះបង់ធនធាន ផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា របស់អតីតយុទ្ធជន និងធ្វើឲ្យអតីតយុទ្ធ ជនកាន់តែមានភាព កក់ក្តៅជឿជាក់ និងគាំទ្រ លើការដឹកនាំរបស់រដ្ឋាភិបាល។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុង ឱកាសអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរទិវា អតីតយុទ្ធជនកម្ពុជា ខួបលើកទី១១ឆ្នាំ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលមហោស្រព កោះពេជ្រ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមកើតសរសើរចំពោះ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញារធរដែនដី គ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការជិតស្និទ្ធ ជាមួយសមាគមន៍ អតីតយុទ្ធជនកម្ពុជា ក្នុងការបង្ករគ្រប់លទ្ធ ភាពជួយដល់អតីតយុទ្ធជន និងគ្រួសារឲ្យទទួលបាន ការលើកកម្ពស់ជីវភាព សុខុមាលភាពកាន់ តែប្រសើរឡើងជាលំដាប់ និងអរគុណយ៉ាង ជ្រាវជ្រៅផងដែរ ចំពោះក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីខេត្ត សប្បុរសជន ចំពោះដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដែលបានបរិច្ចាគជាថវិកា និងសម្ភារជូនដល់ អតីតយុទ្ធជនយើង ធ្វើឲ្យអតីតយុទ្ធជនកាន់ តែមានភាពកក់ក្តៅជឿជាក់ និងគាំទ្រ លើការដឹកនាំរបស់រដ្ឋាភិបាល»។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវកតញ្ញូតា ធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែ យកព្រះទ័យទុកដាក់ ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេស តែងតែផ្តល់ការឧបត្ថម្ភ គាំទ្ររបស់អតីតយុទ្ធ ជនគ្រួសារយុទ្ធជនពលីមរណៈ ជនពិការ ប្រកបដោយព្រះទ័យ ព្រហ្មវិហារធម៍ដ៏ខ្ពង់ខ្ពស់បំផុត។

សម្តេចបានបញ្ជាក់ទៀតថា កត្តាទាំងអស់នេះហើយ បង្ហាញពីស្មារតីលើកកម្ពស់តួនាទីអតីតយុទ្ធ ជននៅក្នុងសង្គម និងលើកទឹកចិត្តឲ្យ បងប្អូនអតីតយុទ្ធជន ប្រកាន់ខ្ចាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នា ទៅវិញទៅមកគ្រប់កាលៈទេសៈ។

ទន្ទឹមនេះបងប្អូន អតីតយុទ្ធជនកម្ពុជា គ្រប់រូបត្រូវចេះរួបរួម ចេះគោរពស្រលាញ់រាប់ អានគ្នាទៅវិញទៅមក ដូចបងប្អូនក្នុង មហារគ្រួសារតែមួយ ។

សម្តេចបានបន្ថែមទៀតថា យើងត្រូវជឿជាក់លើ ការខិតខំរបស់យើង ព្រោះកត្តាជឿទុកចិត្តគ្នាសាមគ្គី ផ្ទៃក្នុងរបស់ជាតិ ការបំពេញគ្នាទៅវិញទៅមក គឺជាកត្តាកំណត់លើភាពជោគជ័យជាតិ ពុំមានបរទេសជាអ្នក កំណត់ឲ្យយើងនោះទេ។

ជាងនេះទៀតយើងត្រូវ ធ្វើឲ្យស្មារតីទិវានេះ និងទៅជាអមតៈដោយរួមគ្នា ធានាការពារឲ្យបានសុខសន្តិភាព ស្ថេរភាពនយោបាយមួយរឹងមាំ រក្សាបានគង់វង្ស នូវស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ ទៅត្រូវបង់ក្នុងតម្លៃណាក៏ដោយ។ គួរំលឹកដែរថាបច្ចុប្ននេះ អតីតយុទ្ធជនសរុប មានចំនួន៨៦.៩០៥នាក់ ព្រមទាំងអ្នកនៅក្នុង បន្ទុកចំនួន១២៩.៧១៦នាក់ កំពុងទទួលបានរបបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែរសំរួលជាបន្តបន្ទាប់ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់ បៀរវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕

ដកស្រង់ពី៖  Fresh News