Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងយុត្តិធម៌ និង​ ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំ អំពីការធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី

  • បោះពុម្ព

(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃក្រុមការងាររៀប ចំការធ្វើវិសោធនកម្មច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី។

កម្មវិធីប្រជុំនេះ បានធ្វើឡើង នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានសមាសភាព ចូលរួមពីក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងគណៈមេធាវីនៃព្រះ រាជាណាចក្រកម្ពុជា។

ការធ្វើវិសោធនកម្មច្បាប់នេះ នឹងត្រូវរៀបចំឡើងក្នុងគោលដៅសំខាន់បី៖

ទី១៖ ការពារអត្ថប្រយោជន៍នៃអង្គវិជ្ជាជីវៈមេធាវីកម្ពុជា

ទី២៖ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាផ្នែកច្បាប់នៅកម្ពុជា និងទី៣៖ ដើម្បីឱ្យស្របទៅ តាមស្តង់ដាអន្តរជាតិ ជាពិសេសលក្ខខណ្ឌតម្រូវ របស់អង្គការពាណិ ជ្ជកម្មពិភពលោក ដែលកម្ពុជាជាសមាជិក។

ក្រុមការងារក៏បានពិភាក្សា និងឯកភាពផងដែរបង្កើត ក្រុមការងារបច្ចេកទេសមួយ ដែលដឹកនាំដោយលោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងមានការចូលរួមពីអ្នកជំនាញ មកពីគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ដើម្បីធ្វើការសិក្សាលើ ទិដ្ឋភាពបច្ចេកទេស នៃការធ្វើវិសោធន កម្មច្បាប់នេះ ដើម្បីសម្រេចឱ្យបាន នូវគោលដៅទាំងបីខាងលើ៕

ដកស្រង់ពីៈ  Fresh News