Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រសួងកសិកម្ម រៀបចំវេទិកាធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្ដកសិកម្ម

  • បោះពុម្ព

(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាស្តីពី «ធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្តកសិកម្ម» ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC)។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៤រួមមាន៖ *

ទី១៖ ការផ្សាភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន និងវិស័យឯកជន ជាមួយអ្នកផលិតផ្ទាល់

*ទី២៖ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួម និងបំពេញតួនាទីទ្វេឡើងថែមទៀត ក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម បច្ចេកទេសជ្រើសរើស និងប្រើប្រាស់ពូជឲ្យបានសមស្រប ទៅតាមស្ថានភាព និងគុណភាពដី និងប្រភពទឹក ជាពិសេសបច្ចេកទេស នៃការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើបៗ ដែលកំពុងតែមានឥទ្ធិពលលើវិស័យនេះ

*ទី៣៖ ផ្តល់ឱកាសឲ្យវិស័យឯកជន ដាក់តាំងបង្ហាញផលិតផល និងបច្ចេកទេសថ្មីៗ ដែលជាធាតុចូលកសិកម្មចំបាច់ សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា

*ទី៤៖ ប្រមូលយកបញ្ហាប្រឈមគ្រប់អនុវិស័យ ដែលបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែង មកពិនិត្យ និងរកដំណោះស្រាយជាបន្តបន្ទាប់តាមលទ្ធភាព និងការចាំបាច់។

នៅក្នុងពិធីដ៏មានសារសំខាន់នេះ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកអនុរដ្ឋលេខាធិការ, លោកប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគម្រោងកាវ៉ាក់ មន្រ្តីរាជការក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាជិកសហគមន៍កសិកម្ម អាជីវករ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍប្រមាញ ជាង២៥០នាក់៕

ដកស្រង់ពី៖FRESH NEWS