បណ្តាញសង្គម

ក្រសួងមហាផ្ទៃ​ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ ជូននាយនគរបាលជាន់ខ្ពស់ ចំនួន២៣រូប

ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ បានប្រកាសតែងតាំងនគរបាល ថ្នាក់ឧត្តមសេនីយ៍ឯក ៩រូប ឧត្តមសេនីយ៍ទោ ១១រូប និង ឧត្តមសេនីយ៍ត្រី ៣រូប ដែលមានការចូលរួមជាអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

មន្រ្តីទាំងនោះ ត្រូវបានគេឃើញថា ឯកឧត្តម ហ៊ិន យក់លីម ឡើងឋានន្ដរស័ក្ដិ ជាឧត្តមសេនីយ៍ឯក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉ោ ភក្ដិ ជាថ្នាក់ ឧត្តមសេនីយ៍ឯក និងជាអគ្គលេខាធិការរង៕