Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកការដ្ឋានសាងសង់ ផ្លូវចាក់កៅស៊ូ ជាងប្រាំគីឡូម៉ែត្រ នៅខេត្តព្រៃវែង, លោក ឌិត ទីណា អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា

  • បោះពុម្ព

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញចូលរួមពិធី បើកការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូប្រវែង៥៦០០ម៉ែត្រ ស្ថិតនៅភូមិកាធំ និងភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពិធីនេះក៏មានការអញ្ជើញ ចូលរួមពីអាជ្ញាធរខេត្ត ស្រុក ឃុំ និងប្រជាពលរដ្ឋឃុំ ចាមយ៉ាងច្រើនកុះករផងដែរ។

ថ្លែងសំណេះសំណាលក្នុងពិធីនោះ លោករដ្ឋលេខាធិការ បានស្នើសុំឲ្យប្រជាជន ទាំងអស់ចូលរួម ថែរក្សាផ្លួវថ្នល់ដែលបាន កសាងឡើងទាំងអស់ រួមគ្នាព្រោះនេះជារបស់ បងប្អូនទាំងអស់គ្នាហើយបើបានផ្លូវស្អាត ហើយសូមមេត្តាបើកបរ ឲ្យប្រុងប្រយ័ត្នគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោករដ្ឋលេខាធិការបន្ថែមថា ការសាងសង់ផ្លូវនាពេលនេះ មិនមែនជាការកសាង លើកចុងក្រោយទេ ឲ្យតែបងប្អូនបន្តការ គាំទ្ររាជរដ្ឋាភិបាល ដែលកើតចេញពី គណបក្សប្រជាជនយើង នឹងរួបរួមគ្នាបន្តការកសាង សមិទ្ធិផលនានាបន្ថែមទៀត ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមនេះ លោកក៏សូមអំពាវនាវសូមឲ្យ បងប្អូនប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនាថៃ្ងទី២៩ ខែកក្កដា ខាងមុខ ហើយសូមឲ្យទៅ បោះឆ្នោតគ្រប់ៗគ្នាកុំបីខាន៕

ដកស្រង់ពី៖  Fresh News