Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គ្រោងរៀបចំពិព័រណ៍ទេសចរណ៍ជាលើកដំបូង ក្រោមប្រធានបទ «កំណត់ទ្រព្យទេសចរណ៍កម្ពុជា» នៅខែកក្កដា!

  • បោះពុម្ព

(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា (CATA) រៀបចំសន្និសីទសារព័ត៌មាន ប្រកាសអំពីត្រៀមរៀប ចំពិព័រណ៍ទេសចរណ៍ ជាលើកដំបូង ក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ «កំណត់ទ្រព្យទេសចរណ៍កម្ពុជា» រយៈពេល៣ថ្ងៃ ដើម្បីចូលរួមជំរុញពង្រីក គោលដៅទេសចរណ៍នានា នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងនៅអគារ PPIU ជាន់ទី១១ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។ ពិព័រណ៍ទេសចរណ៍នេះ គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់២២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមសហការ ពីសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងក្រុមហ៊ុន SlickBooth។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលដៅលើកទឹកចិត្ត ឲ្យបងប្អូនប្រជាពលរដ្ឋ ស្វែងយល់បន្ថែមពីសក្កានុពល និងទទួលបានព័ត៌មាន ពីបច្ចុប្បន្នភាពទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាការប្រមូលផ្ដុំរ វាងអ្នកផលិតជួបជាមួយអ្នកផលិត និងអ្នកផ្គត់ផ្គង់ជួបជាមួយអ្នកផ្គត់ផ្គង់ទាំងអស់គ្នា ដើម្បីផ្ដល់ជូនដល់អ្នក ទទួលសេវាកម្មផងដែរ។

លោកស្រីបានលើកឡើងថា ក្នុងពិព័រណ៍នោះដែរមានការដាក់ តាំងពិព័រណ៍ផលិតផលជាច្រើន រហូតទៅដល់១៥០ស្ដង់ ដែល១០០ស្ដង់ គឺជាសមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា ចំណែកឯ៥០ស្ដង់ទៀត គឺជាសមាគមស្រ្តីកម្ពុជា សម្រាប់តាំងឲ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បានចូលរួម ដើម្បីទទួលបាននូវអ្វីដែលជាស្នា ដៃរបស់កូនខ្មែរ និងទទួលបាននូវ ចំណេះដឹងផ្សេងៗបន្ថែមទៀត។

លោកស្រីបានបន្តថា «សម្រាប់កំណប់ទ្រព្យ ទេសចរណ៍នេះដែរ គឺផ្ដោតទៅលើអ្វីដែលបានលាក់ទុក ហើយមានតម្លៃនោះ ដែលយើងមិនបានដឹង និងចាប់អារម្មណ៍ ដែលក្នុងនោះរួមមាន៖ រមណីយដ្ឋាន ទេសចរណ៍នានា, វប្បធម៌, ធម្មជាតិ, រមណីយដ្ឋានប្រវិត្តសាស្រ្ត ដែលមិនអាចកាត់ថ្លៃបាន និងផលិតផលក្នុងស្រុកជា ច្រើនទៀតផងដែរ»។

លោកស្រីក៏បានរំពឹងទុកផងដែរថា ក្រោយពីពិព័រណ៍ក្នុងស្រុកឆ្នាំ២០១៨នេះទៅ នឹងមានការយល់ដឹង និងការលើកទឹកចិត្តដល់ម្ចាស់ រមណីយដ្ឋាននានា ក៏ដូចជាប្រជាសហគម នៅតាមគោដៅទេសចរណ៍ នៅទូទាំង២៥ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖   Fresh News