Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ព្រោះមិនចង់ឲ្យសមាជិករាជរដ្ឋាភិបាល មាន​សភាពសំពីងសំពោង

  • បោះពុម្ព

(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្ដី នាពេលកន្លងទៅនេះ ព្រោះមិនចង់ឲ្យ សមាជិករាជរដ្ឋាភិបាល មានតួលេខច្រើន ហើយពេលរៀបចំ រដ្ឋាភិបាលម្ដងៗ មានសភាពសំពីងសំពោង។

ការថ្លែងរបស់សម្ដេច តេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល។

រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជំពូកទី១០ថ្មី អំពីរាជរដ្ឋាភិបាល មាត្រា១១៨ថ្មី (មាត្រា៩៩ចាស់)៖ គណៈរដ្ឋមន្ដ្រី ជារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

គណៈរដ្ឋមន្ដ្រី ត្រូវបានដឹកនាំដោយនាយ ករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី ព្រមទាំងមានទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងរដ្ឋលេខាធិការជាសមាជិក។

ប៉ុន្ដែក្រោយធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្រ្ដី សមាជិកនៃរាជរដ្ឋា ភិបាលមានតែ នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីតែប៉ុណ្ណោះ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា ការពិតរដ្ឋលេខាធិការ មិនមែនទទួលខុស ត្រូវចំពោះសភា និងនាយករដ្ឋមន្ដ្រីទេ ហើយដាក់ឲ្យទទួល ខុសត្រូវចំពោះ នាយករដ្ឋមន្ដ្រី និងសភា គឺមានតែរដ្ឋមន្ដ្រី ជាប្រធានស្ថាប័ន ហើយជាអនាប័កដើម ខ្សែតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ តម្រូវឲ្យថ្នាក់រដ្ឋលេខាធិការ ក៏ជាសមាជិករដ្ឋាភិបាល ការពិតរដ្ឋលេខាធិការ មិនមែនទទួលខុសត្រូវចំពោះ សភា និងនាយករដ្ឋមន្ដ្រីទេ ការដាក់ឲ្យទទួលខុសត្រូវ ចំពោះនាយករដ្ឋមន្ដ្រី និងសភា គឺមានតែរដ្ឋមន្ដ្រី ជាប្រធានស្ថាប័ន ហើយជាអនាប័កតែប៉ុណ្ណោះ។

ក៏ប៉ុន្ដែរដ្ឋធម្មនុញ្ញក៏ បានដាក់បញ្ជាក់ថា នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គឺជាសមាជិករាជរដ្ឋាភិបាល ដូច្នេះពេលរៀបចំ រដ្ឋាភិបាលម្ដងៗ គេឃើញសំពីងសំពោង រាប់រយនាក់ឯណោះ។

ចឹងទេបានជាយើងត្រូវ តែធ្វើការកែសម្រួល ដោយដកចេញ ដោយទុកតែថ្នាក់ នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិក រាជរដ្ឋាភិបាល»។

សម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា ចាប់ពីថ្នាក់រដ្ឋលេខាធិការចុះក្រោម គឺតែងតាំងដោយព្រះរាជក្រឹត្យ ដែលធ្វើឡើងតាមសំណើររបស់ នាយករដ្ឋមន្ដ្រី ខុសពីថ្នាក់រដ្ឋមន្ដ្រី ដល់នាយករដ្ឋមន្ដ្រី ត្រូវបោះឆ្នោត ជ្រើសតាំងដោយសភា៕

ដកស្រង់ពី៖  Fresh News