Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតឥណ្ឌា៖ ព្រឹត្តិការណ៍យោគៈអន្តរជាតិ ២០១៨ នឹងធ្វើឡើងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង នាពាក់កណ្ដាលខែមិថុនានេះ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ថា ទិវាយោគៈអន្តរ ជាតិលើកទី៤ (4th International Day of YOGA) នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។

សន្និសិទសារព័ត៌មានខាងលើ ត្រូវបានរៀបចំដោយស្ថានទូត ឥណ្ឌាប្រចាំកម្ពុជា ដោយមានការចូលរួមពីលោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក អ៊ុក ដាវិន អនុប្រធាននាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូត ម៉ានីកា ជេន បានឲ្យដឹងថា ព្រឹត្តិការណ៍យោគៈ អន្តរជាតិលើកទី៤នេះ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ហើយនៅថ្ងៃដដែលនោះ ព្រឹត្តិការណ៍នេះក៏នឹងត្រូវ បានរៀបចំឡើងនៅឆ្នេរសុខា នៃខេត្តព្រះសីហនុ ផងដែរ។

បន្ទាប់មកព្រឹត្តិការណ៍ យោគៈពីរទៀត នឹងត្រូវបានរៀបចំនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប ទល់មុខប្រាសាទអង្គវត្ត និងនៅមុខសាលា ខេត្តបាត់ដំបង។ លោក សូ វិសុទ្ធី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនចំពោះការអប់រំ សុខភាពប៉ុណ្ណោះទេ តែបានផ្តល់ការអប់រំផ្លូវចិត្ត ធ្វើឲ្យស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព ហើយក៏ជាកីឡាទេសចរណ៍ (Sport Tourism)ផងដែរ ដែលបានទាក់ទាញ និងផ្សព្វផ្សាយទេសចរណ៍ មួយដ៏សំខាន់ ព្រមទាំងបានចូលរួមចំណែក នាំយកនូវកំណើនទេសចររាប់លាននាក់ និងចំណូលជាង ៦០០ពាន់លានដុល្លារ ក្នុងពិភពលោកក្នុងមួយឆ្នាំៗ។

លោកថា ក្រសួងទេសចរណ៍ បានរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ជាច្រើន និងបានជួយផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ទៅភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់នៅទូទាំងពិភពលោក ដើម្បីបានស្គាល់ កម្ពុជាកាន់តែច្បាស់ ពិសេសនៅពេលថ្មីៗនេះ ប្រាសាទអង្គរវត្តកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ពីទីភ្នាក់ងារប្រឹក្សាយោបល់ ទេសចរណ៍ពិភពលោក TripAdvisor ជាសំណង់ប្រវត្តិសាស្រ្តដ៏ អស្ចារ្យបំផុតលើលោក សម្រាប់ឆ្នាំ២០១៨ ដែលកំពុងជួយលើកមុខ មាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។

លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាទទួលបានផលចំណេញ ច្រើនលើផ្នែកផ្សព្វផ្សាយ ទាំងក្នុងស្រុក និងអន្តរជាតិដោយមិនចាំបាច់ ចំណាយថវិកាច្រើន ពិសេសទីផ្សារឥណ្ឌាជាទីផ្សារធំ មួយសម្រាប់កម្ពុជា។

តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្ពុជានឹងទទួលបានភ្ញៀវ ទេសចរណ៍អន្តរជាតិជាង ៦លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណជាង៧លាននាក់ នៅឆ្នាំ២០២០។

លោក អ៊ុក ដាវិន បានបញ្ជាក់ថា ក្រសួងអប់រំនឹងរៀបចំឲ្យមាន សិស្សានុសិស្សក្នុងរាជធានី-ខេត្តទាំងបួននេះ ចូលរួមក្នុងព្រឹត្តិការណ៍យោគៈ អន្តរជាតិឲ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍ដ៏ធំនេះ បានចូលរួមអប់រំសុខភាព ផ្តល់ការអប់រំផ្លូវចិត្ត ធ្វើឲ្យស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់ សុខសន្តិភាព ដែលជាវិធីដ៏ល្អមួយអប់រំ ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ពួកគេ។

លោកស្រីឯកអគ្គរដ្ឋទូត ម៉ានីកា បានឲ្យដឹងទៀតថា យោគៈ (YOGA) មានដើមកំណើតនៅភាគខាង ជើងប្រទេសឥណ្ឌា តាំងពី៥,០០០ឆ្នាំមុនមកម៉្លេះ ដែលត្រូវបានកែច្នៃ និងអភិវឌ្ឍន៍ពីមួយជំនាន់ ទៅមួយជំនាន់។

នៅខែធ្នូ ឆ្នាំ២០១៤ អង្គការសហប្រជាជាតិ បានប្រកាសជាផ្លូវការថា ថ្ងៃទី២១ ខែមិថុនា គឺជាទិវាយោគៈអន្តរជាតិ ដែលត្រូវប្រារព្ធក្នុងគោលបំណង លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន នៅទូទាំងពិភពលោក។

សូមជម្រាបថា ព្រឹត្តិការណ៍ទាំងនេះ នឹងត្រូវបានបើកជូនជា សាធារណៈដោយឥតគិតថ្ងៃ ដល់អ្នកចូលរួមទាំងអស់។ អ្នកចូលរួមអាចចុះឈ្មោះ តាមអនឡាញ ដើម្បីទទួលបានអាវយឺតយោគៈដ៏ ស្អាតមួយដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata Co.Ltd។

ចំណែក Link ចុះឈ្មោះ នឹងត្រូវបើកដំណើរការនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ៕

ដកស្រង់ពី៖  Fresh News