Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ នៅខេត្តកំពង់ចាម

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម។

ពិធីសំណេះសំណាលនឹង ធ្វើឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យ Fresh News ដឹងថា ជំនួបនៅថ្ងៃទី០៦ ខែមិថុនា គឺជាជំនួបលើកទី៤៤ហើយ គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។

ក្នុងជំនួប ៤៤លើកនេះ មានកម្មករ និយោជិតសរុបជាង ៥៦ម៉ឺននាក់ បានជួបសំណេះសំណាលជាមួយសម្តេចនាយក រដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា រោងចក្រ សហគ្រាស ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន ដែល មកពីស្រុកជើងព្រៃចំនួន៧ និងស្រុកបាធាយចំនួន១ ដែលមានអ្នកវិនិយោគ មកពីប្រទេសចិនចំនួន៦, កាណាដាចំនួន១ និងខ្មែរចំនួន១។

រោងចក្រ សហគ្រាសទាំង៨នេះ មានរោងចក្រកាត់ ដេរសម្លៀកបំពាក់ចំនួន១, ផលិតស្បែកជើងចំនួន៥, ផលិតស្រោមដៃចំនួន១ និងផលិតការ៉ុងចំនួន១។ ផលិតផលផលិតចេញពីរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសរំលេចផងដែរថា ខេត្តកំពង់ចាម ក៏ជាខេត្តមួយដែលធ្លាប់ជាតំបន់ សមរភូមិប្រយុទ្ធកាល ពីអតីតកាលផងដែរ តែបច្ចុប្បន្នបានប្រែក្លាយ ទៅខេត្តមានការអភិវឌ្ឍ ខាងវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្មផងដែរ។

មកដល់បច្ចុប្បន្នខេត្តកំពង់ចាម មានសហគ្រាស គ្រឹះស្ថានចំនួន ៤០០ មានកម្មករ និយោជិត ៣៥,៤៦០នាក់ ក្នុងនោះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១៤ មានកម្មករនិយោជិតចំនួន ២៥,៧៧១នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៥២លានដុល្លារក្នុងមួយឆ្នាំ។

បើតាមលោក អ៉ិត សំហេង ការអភិវឌ្ឍតំបន់ឧស្សាហកម្ម ក្នុងខេត្តកំពង់ចាម គឺជាជោគជ័យនៃគោលនយោបាយ ទាក់ទាញវិនិយោគ បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្ត គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយ ខេត្តកំពង់ចាម ទៅជាតំបន់សេដ្ឋកិច្ចដ៏មាន សក្តានុពលមួយនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា គោលនយោបាយពង្រាយរោងចក្រ សហគ្រាសទៅតាមបណ្តាខេត្ត គឺជានយោបាយអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីនយោបាយពង្រាយសាលារៀនទៅតាម ភូមិឋានរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ខិតការងារទៅ កៀកកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ។

ខេត្តកំពង់ចាម គឺជាខេត្តទី៥ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី បន្ទាប់ពីខេត្តកណ្តាល, ស្វាយរៀង, ព្រះសីហនុ និងកំពង់ស្ពឺ៕

ដកស្រង់ពី៖ Fresh News