Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចតេជោ ហ៊ុន សែន ជំរុញកម្មករ កម្មការិនី ​ចូលរួមថែរក្សាសន្ដិភាព ដើម្បីបន្ដការអភិវឌ្ឍ​ និងរក្សាការងារដែលកំពុងធ្វើ

  • បោះពុម្ព

(កំពង់ចាម)៖ ថ្លែងចេញពីស្រុកជើងព្រៃ ដីនៃខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបន្ដអំពាវនាវ និងជំរុញឲ្យកម្មករ កម្មការិនីទាំងអស់ ត្រូវធ្វើយ៉ាងណារួម គ្នាការពារសុខសន្ដិភាព ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍជាតិ ហើយត្រូវរួមគ្នាបង្កើត នូវសហគមការងារមួយ ល្អប្រសើរនៅតាមរោងចក្រ។

ការអំពាវនាវជាថ្មីម្ដងទៀត របស់ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកមិញនេះ ធ្វើឡើងក្នុងឱកាសជួប សំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប២២,៤៧០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨នៅក្នុងខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានធ្វើ ឡើងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រៅពីអំពាវនាវឲ្យកម្មករ កម្មការិនី ត្រូវចូលរួមថែរក្សាសុខសន្ដិភាព ដើម្បីបន្ដការងារដែលកំពុង មានសព្វថ្ងៃនេះហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវកុំឲ្យមានក្រុមបងតូច បងធំ តាមរោងចក្រ ហើយទាំងថៅកែ និងកម្មករ ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យ បរិយាកាសការងារ តាមរោងចក្រមានភាពល្អប្រសើរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពូមកកាន់ទីនេះក៏មានសំណូម ពរចំពោះក្មួយៗ ខិតខំធ្វើយ៉ាងមិចដើម្បី ចូលរួមរក្សាសន្ដិភាព ចូលរួមរក្សានូវស្ថេរភាព នយោបាយ ដើម្បីធានាការអភិវឌ្ឍ ហើយធ្វើយ៉ាងមិចប្រែក្លាយ រោងចក្រមួយឲ្យក្លាយ ជាសហគមន៍ ប្រកបដោយសុខដុមរមនាមួយ តាមរយៈទំនាក់ទំនង ល្អក្នុងវិស័យការងារ រវាងថៅកែរោងចក្រ ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ជាមួយកម្មករ កម្មការិនី»។

និយាយដល់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏មិនភ្លេចដាស់តឿនដល់ ថៅកែរោងចក្រគ្រប់រូប មិនត្រូវភ្លេចថា រោងចក្របើគ្មានកម្មករធ្វើការ គេមិនមែនហៅថារោងចក្រនោះទេ ពោលគេហៅថាឃ្លាំង មួយតែប៉ុណ្ណោះ។ ដោយឡែកកម្មករវិញ បើគ្មានថៅកែបង្កើតរោងចក្រ បង្កើតការងារឲ្យនោះទេ ពេលនេះមិនមែន កម្មករនោះទេ គឺក្លាយជាកសិករ ដែលកំពុងកាន់ឧបករណ៍ធ្វើកសិកម្ម។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្មករ កម្មការិនីទាំងអស់នឹងបន្ត រួមដំណើរជាមួយសម្តេច ដើម្បីរក្សានុវសុខសន្តិភាព ហើយដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាពមុខរបរ និងការងារនាពេលបច្ចុប្បន្ន គឺងាយស្រួលនោះទេ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី៕

ដកស្រង់ពី៖ Fresh News