Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងច្បាប់ប្រកួតប្រជែងកម្ពុជា»

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការសង្គមកិច្ច សម្រាប់កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី «សេចក្តីព្រាងច្បាប់ ប្រកួតប្រជែងកម្ពុជា» ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

សិក្ខាសាលានេះ មានការចូលរួមពីលោក គឹម មាសសុខសីហា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងលោកស្រី Sita Zimpel ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការសង្គមកិច្ចសម្រាប់ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), លោក Pierre Horna តំណាងរបស់ UNCTAD តំណាងមកពីគណៈកម្មាធិការ ការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែងអូស្រ្តាលី (ACCC) ព្រមទាំងមានការចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សា អ្នកច្បាប់និងសមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងមន្ត្រីបច្ចេកទេសមកពីក្រសួង ពាណិជ្ជកម្មដែលមានសិក្ខា កាមចូលរួមប្រមាណ ៣៥នាក់ផងដែរ។

លោក ម៉ៅ ថូរ៉ា បានឲ្យដឹងថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ប្រកួតប្រជែងកម្ពុជាបាន និងកំពុងពិភាក្សាបចេ្ចកទេស នៅទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តី ការគណៈរដ្ឋមន្រ្តី ហើយសិក្ខាសាលានេះត្រូវបាន រៀបចំឡើងជាពិសេស សម្រាប់សិក្ខាកាមដែល ជាសមាជិកក្រុមការងារ បច្ចេកទេស នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលកំពុងពិភាក្សាលើ សេចក្តីព្រាងច្បាប់នេះ ដើម្បីមានឱកាសបានជួបផ្ទាល់ ពិភាក្សាជាមួយជំនាញការច្បាប់ ប្រកួតប្រជែងអន្តរជាតិលើបញ្ហា នានាពាក់ព័ន្ធដល់ច្បាប់ប្រកួតប្រជែង ហើយសួរសំណួរ និងស្រាយនូវចម្ងល់របស់ខ្លួន ពាក់ព័ន្ធដល់សេចក្តីព្រាងច្បាប់ប្រកួតប្រជែងនេះ តាមរយៈការពិភាក្សាជាមួយជំនាញការ ជាពិសេសលើចំណុចឬមាត្រា ដែលកំពុងពិភាក្សានៅទីស្តីការគណៈរដ្ឋន្រ្តីតែម្តង។

លោកបានបន្ថែមថា ដំណើរការតាក់តែងច្បាប់ ប្រកួតប្រជែងនៅកម្ពុជា «មានភាពយឺតយ៉ាវ» បើប្រៀបធៀបជាមួយប្រទេស ជាសមាជិកអាស៊ានដ៏ទៃទៀត ដែលបច្ចុប្បន្នពួកគេបានអនុម័ត ច្បាប់ប្រកួតប្រជែងរួចរាល់ហើយ ដែលកាលកំណត់របស់ ASEAN តម្រូវឲ្យបណ្តាប្រទេសជា សមាជិកទាំងអស់ មានច្បាប់ប្រកួតប្រជែងយ៉ាង យូរត្រឹមឆ្នាំ២០១៥។

កត្តាមួយចំនួន ដែលធ្វើឲ្យមានភាពយឺតយ៉ាវ ក្នុងការតាក់តែងច្បាប់ ប្រកួតប្រជែងកម្ពុជា រួមមាន៖ *ការផ្លាស់ប្តូរជំនាញការច្បាប់ ប្រកួតប្រជែង៖ តាមរយៈការផ្លាស់ប្តូរ ដៃគូរអភិវឌ្ឍន៍ និងប្រទេសដែលផ្តល់ ជំនួយបច្ចេកទេស បានធ្វើឲ្យមានការ ផ្លាស់ប្តូរជំនាញការ ដែលតម្រូវឲ្យមាន កែសម្រួលឡើងវិញ នូវសេចក្តីព្រាងច្បាប់ តាមសំណើរបស់ជំនាញការ និងនៅពេលខ្លះជំនាញ ការបានស្នើរៀបចំនូវសេក្តី ព្រាងច្បាប់ប្រកួតប្រជែងថ្មីតែម្តង។

*ភាពស្មុគស្មាញនៃច្បាប់៖ ច្បាប់នេះមានលក្ខណៈ ស្មុគស្មាញព្រោះវាជាច្បាប់មួយ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលទាមទារឲ្យក្រុមការងារតាក់តែងច្បាប់ ត្រូវយល់អំពីទ្រឹស្តី សេដ្ឋកិច្ច និងគោលការណ៍ច្បាប់ជាតិ-អន្តរជាតិ។

ប៉ុន្តែតាមរយៈការការ ពិភាក្សាជាច្រើនលើកច្រើន សាររវាងក្រុមការងារតាក់តែងច្បាប់ ក្រសួងពាណិជ្ជកម្ម និងជំនាញការ ការលំបាកនេះត្រូវបាន កាត់បន្ថយយ៉ាងច្រើនជាបណ្តើរៗ។ *គោលបំណងធានាឲ្យ មានអនុលោមភាព នៃច្បាប់នេះជាមួយបទប្បញ្ញតិ្តជាតិ និងស្ថានភាព សេដ្ឋកិច្ចជាក់ស្តែង៖ ក្រសួងពាណិជ្ជកម្ម តែងតែរៀបចំនូវសិក្ខា សាលាពិគ្រោះយោបល់ និងផ្សាព្វផ្សាយគោលនយោបាយ និងច្បាប់ប្រកួប្រជែង ជាមួយភាគីពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលធាតុចូល និងមតិយោបល់ចាំបាច់នានា សម្រាប់ឲ្យច្បាប់នេះ អាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព និងធានាអនុលោមភាព នៃច្បាប់នេះជាមួយបទបញ្ញាត្តិនានា និងស្ថានភាពសេដ្ឋកិច្ច ជាក់ស្តែងរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ច្បាប់ប្រកួតប្រជែងនេះ នឹងដោះស្រាយបញ្ហានានាពាក់ព័ន្ធ ដល់សកម្មភាពឃុបឃិតគ្នា រវាងធុរកិច្ច ឬសកម្មភាពប្រើប្រាស់អំណាច ដោយបំពានរបស់ធុរកិច្ច ដែលមានអំណាច លើទីផ្សារ ព្រមទាំងរារាំងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរ ការប្រកួតប្រជែង ដែលអាចនាំទៅរកឯកាធិភាព។

ប្រទេសកម្ពុជា បានរៀបចំសេចក្តីព្រាង ប្រកួតប្រជែងរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះថាក្នុងដំណើរការតាក់តែងនេះ ក្រសួងពាណិជ្ជកម្មបាន ធ្វើកិច្ចពិគ្រោះយោបល់ជា ច្រើនលើកច្រើនសារ ជាមួយភាគីពាក់ព័ន្ធ និងដោយមានការចូល រួមពីជំនាញការ អន្តរជាតិផងដែរ៕

ដកស្រង់ពី៖  Fresh News