Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គន់ គីម ប្រជុំដាក់ផែនការដល់ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ដើម្បីឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត

  • បោះពុម្ព

(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈកម្មការអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ ពង្រឹងការងារខេត្តឧត្តរមានជ័យ បានប្រជុំដាក់ចេញ ផែនការយុទ្ធសាស្ត្រមួយចំនួនដល់ថ្នាក់ ដឹកនាំបក្សក្នុងខេត្ត ដើម្បីឈានទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមក ដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាង មុខដ៏ខ្លីនេះ។

ក្នុងកិច្ចប្រជុំនោះ លោក គន់ គីម បានលើកឡើងថា បើទោះបីគណបក្សប្រជាជនកម្ពុជា បានសាងគុណសម្បត្តិច្រើន ឥតគណនាសម្រាប់ជាតិមាតុភូមិ ជាពិសេសការកសាងបានសន្តិភាពសម្រាប់ប្រជា ពលរដ្ឋទូទាំងប្រទេសយ៉ាងណាក្តី តែទំនួលខុសត្រូវចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋត្រូវ តែបន្តជាប់ជាប្រចាំមិន អាចខកខានបានក្នុងមួយ វិនាទីណាមួយនោះឡើយ។

ក្នុងន័យនេះ លោក គន់ គីម បានណែនាំថ្នាក់ដឹកនាំ បក្សខេត្តឧត្តរមានជ័យ និងក្រុមការងារត្រូវចុះ ឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាសមាជិក ដើម្បីដោះស្រាយបញ្ហា កំពុងជួបប្រទះ។ លោក គន់ គីម ជឿជាក់ថា ការបន្តសាងអំពើល្អសម្រាប់ប្រជាជន កាប្រឹងប្រែងដោះស្រាយទុក្ខលំបាករបស់ប្រជាជន ជួយឲ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តទទួលបាន ការគោរពស្រឡាញ់ពីប្រជា ពលរដ្ឋឆ្ពោះដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតនេះ។

ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជារូបនេះ ក៏បានណែនាំថ្នាក់ដឹកនាំក្នុងខេត្ត ឲ្យបន្តពន្យល់ប្រជាពលរដ្ឋ ពីរបៀសគូសសន្លឹកឆ្នោត សារៈសំខាន់នៃការបោះឆ្នោត និងណែនាំឲ្យពួកគាត់ចូលរួម បោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ដែលជាខេត្តសមរភូមិប្រយុទ្ធ ដ៏ស្រួចស្រាវមួយពី អតីតកាលនោះ មានអាសនៈរដ្ឋសភា តែមួយអាសនៈតែប៉ុណ្ណោះ ហើយគណបក្សប្រជាជនកម្ពុជាតែងគ្រប់គ្រងអាសនៈ នៅក្នុងខេត្តមួយនេះ៕

ដកស្រង់ពី៖ Fresh News