Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ទេសរដ្ឋមន្រ្តី អៀង មូលី ​ដឹកនាំ​​កិច្ចប្រជុំពេញអង្គ នៃ​អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨

  • បោះពុម្ព

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំ និងរៀបចំកិច្ចប្រជុំពេញអង្គ នៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨ នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំពេញអង្គ នៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ជាកិច្ចប្រជុំប្រចាំឆមាស គេសង្កេតឃើញ មានវត្តមាន អញ្ចើញចូលរួមដោយ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធាន គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ នៃស្ថាប័ន ក្រសួង រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលរាជធានី ខេត្ត និង ជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំង លោក លោកស្រី ជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធនឹងជំងឺអេដស៍ នៃស្ថាប័ន ក្រសួង រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលរាជធានី ខេត្ត និងតំណាងដៃគូអភិវឌ្ឍ ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើននាក់ទៀត។

កិច្ចប្រជុំ នៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី១ ប្រចាំឆ្នាំ ២០១៨ បានពិនិត្យ និងពិគ្រោះពិភាក្សាលើ៖

១៖ របាយការណ៍វឌ្ឍនភាព នៃការឆ្លើយតបទៅនឹងជំងឺអេដស៍ និងមេរោគអេដស៍ រយៈពេល៦ខែដើមឆ្នាំ២០១៨ និងទិសដៅបន្តរយៈ ពេល៦ខែចុងឆ្នាំ២០១៨។

២៖ បច្ចុប្បន្នភាព នៃស្ថានភាពរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

៣៖ ពិគ្រោះពិភាក្សាលើ និយាមប្រតិបត្តិ សម្រាប់ការធ្វើសមាហរណកម្ម កម្មវិធីអេដស៍នៅក្នុង ផែនការអភិវឌ្ឍឃុំ-សង្កាត់ និងផែនការវិនិយោគឃុំ-សង្កាត់។

៤៖ ការដាក់បញ្ចូលសេវាឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅ ក្នុងមូលនិធិសមធម៌។

៥៖ ការបង្ហាញ និងអនុម័តនូវសេចក្តីសម្រេច ចិត្តរបស់កិច្ចប្រជុំពេញអង្គអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០១៨ ។

ជាមួយគ្នានេះ កិច្ចប្រជុំបាន ពិគ្រោះពិភាក្សា រកដំណោះស្រាយសំរាប់ បញ្ហាប្រឈម និងសម្រេចដាក់ទិសដៅសកម្មភាពការងារ ជាបន្តបន្ទាប់ទៀតដែលរួមមាន៖

* រៀបចំផែនការយុទ្ធសាស្ត្រ ជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និង ជំងឺអេដស៍ សំរាប់៥ឆ្នាំបន្តទៀត ២០១៩-២០២៥។

* ដាក់ឲ្យអនុវត្តនិយាមប្រតិបត្តិ សម្រាប់ការធ្វើសមាហរ ណកម្មកម្មវិធីអេដស៍ នៅក្នុងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ ស្របតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ។

* គណៈកម្មាធិការអេដស៍ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការ ចលនាធនធាន កញ្ចប់ថវិកា និងចងក្រងបទ អន្តរាគមន៍ពហុវិស័យ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដែលបានកំណត់។

* បន្តស្នើសុំការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សំរាប់ការផ្តល់ និង ពង្រីកថវិកាជាតិជូន ស្ថាប័ន ក្រសួង រដ្ឋបាលរាជធានីខេត្ត ជូនដល់កម្មវិធីប្រយុទ្ធ និង ឆ្លើយតបទៅនឹងជំងឺអេដស៍ របស់ក្រសួងស្ថាប័ន និងរដ្ឋាបាលថ្នាក់ក្រោមជាតិ។

* សហការ និង សម្របសម្រួលឲ្យមាន បរិយាកាសអំណោយផល អប់រំ បង្ការការចម្លង មេរោគអេដស៍ និងស្វែងរក ករណីឆ្លងមេរោគអេដស៍ថ្មី និងបញ្ជូនទៅទទួល សេវាថែទាំព្យាបាល ជាពិសេសនៅក្នុង គោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

* បន្តវាយតម្លៃ កំរិតជីវភាព ការលំបាក និងផ្តល់ប័ណ្ណក្រីក្រ ជូនដល់ក្រុមគ្រួសារ រស់នៅជាមួយមេរោគអេដស៍ ជាបន្តទៀត និងជំរុញការផ្តល់-ទទួលសេវាថែទាំ ព្យាបាល ដល់អ្នករស់នៅជាមួយមេរោគអេដស៍ក្រីក្រ ដោយមានការគាំទ្រ ពីមូលនិធិសមធម៌។

* បន្តពង្រីក បទអន្តរាគមន៍ និង សេវា ថែទាំព្យាបាល អប់រំ និងបង្ការ ការចម្លងមេរោគអេដស៍ នៅតាមសហគ្រាស រោងចក្រ និងកន្លែងធ្វើការ និងការប្រើប្រាស់សេវា និង ទទួលផលប្រយោជន៍ ពីបេឡាជាតិ សន្តិសុខសង្គម។

* បន្តផ្សព្វផ្សាយអប់រំ ច្បាប់ស្តីពីការបង្ការ និងការប្រយុទ្ធទប់ស្កាត់ការ រីករាលដាលនៃមេរោគ អេដស៍ និងជំងឺអេដស៍ ជាបន្តទៀត៕

ដកស្រង់ពី៖ Fresh News