Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មិនជឿតាមការញុះញង់! ​ប្រជាពលរដ្ឋនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ​ប្ដេជ្ញាចិត្តទៅចូលរួមបោះឆ្នោត ​នៅខែកក្កដាខាងមុខនេះ ព្រោះតែស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍ

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ នៅតែបន្ដប្ដេជ្ញាចិត្តថា ពួកគាត់នឹងទៅចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ខាងមុខនេះគ្រប់ៗគ្នា ព្រោះពួកគាត់ស្រឡាញ់សន្ដិភាព និងការអភិវឌ្ឍន៍ ហើយពួកគាត់ថា ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ មានតែបោះឆ្នោត ជូនគណបក្សប្រជាជន កម្ពុជាតែប៉ុណ្ណោះ។

ការប្រកាសជាថ្មីនេះ របស់ប្រជាពលរដ្ឋត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាស លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានចូលរួមក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង៣៩៥ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក។

ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេច ទាំងទ្វេតែងបានគិត គូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូន នៅមូលដ្ឋាន។

លោកក៏បានលើកឡើង អំពីការអភិវឌ្ឍន៍រីក ចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេស ឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេស មានការរីកចម្រើន ប្រជាពលរដ្ឋមានជីវ ភាពធូរធា ក្រោមដំបូលសន្តិភាព៕

ដកស្រង់ពី៖ Fresh News