Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន

  • បោះពុម្ព

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នៅសាលប្រជុំធំ សាលាខេត្ដប៉ៃលិន មានរៀបចំពិធីប្រកាសផ្ទេរតំណែង អភិបាលខេត្ដប៉ៃលិនថ្មី ជំនួសឯកឧត្តម អ៊ី ឈាន ដែលត្រូវចូលនិវត្តន៍។ ពិធីប្រកាសតំណែង អភិបាលខេត្ដប៉ៃលិនថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មេឃុំ-ចៅសង្កាត់ទាំង៨ក្នុងខេត្ដប៉ៃលិន មេភូមិគ្រប់ភូមិ ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិ និងអាជីវករសរុប២១៨នាក់។

ឯកឧត្តម អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ដែលចូលនិវត្តន៍ និងត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ ក្នុងឱកាសនោះថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមលោកផ្ទាល់ មានមោទនភាព និងមនោសញ្ចេតនាសប្បាយរីករាយ ពេញចិត្តពេញថ្លើមជាទីបំផុត ដែលបានរួមចំណែកជាមួយ ឯកឧត្តមអតីតប្រធាន ក្រុមប្រឹក្សា ឯកឧត្តម-លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល អភិបាលរង និងលោក-លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ-បុគ្គលិក គ្រប់ជាន់ថ្នាក់របស់រដ្ឋបាល សាលាខេត្តប៉ៃលិន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់បំរើប្រជាពលរដ្ឋ ជាទីស្រឡាញ់នៅលើទឹកដីខេត្ត ប៉ៃលិនទាំងមូល។

ឯកឧត្តមមានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាតវៃរបស់ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមានការចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបធ្វើឲ្យលទ្ធផលការងារ និងសមិទ្ធផលសំខាន់ក្នុងខេត្តប៉ៃលិនទទួលបានជោគជ័យ។

ឯកឧត្តម កើត សុធា ដែលទើបត្រូវបានតែងតាំងជា អភិបាលខេត្តប៉ៃលិនថ្មី បានឡើងប្ដេជ្ញាចិត្ដ ចំពោះគណៈអធិបតីក៏ដូចជា ចំពោះអ្នកចូលរួមថានឹងខិតខំ ប្រឹងប្រែងអនុវត្ដការងារឲ្យអស់ពីកម្លាំងកាយចិត្ដរបស់ថ្នាក់លើ ប្រគល់ជូនដើម្បីបម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំខេត្ដ និងកងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ ថ្នាក់ ព្រមទាំងមន្ដ្រី មន្ទីរពាក់ព័ន្ធក្នុងត្រូវយកចិត្ដទុកដាក់បំពេញភារកិច្ចដើម្បី ការពារផលប្រយោជន៍ បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះត្រូវទប់ស្កាត់រាល់បទល្មើស ផ្សេងៗដែលបានកើតឡើង ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមជូនប្រជាពលរដ្ឋ ឲ្យរស់នៅបានសុខសាន្ដ។ ជាងនេះទៅទៀត ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីជាភាព រីកចម្រើនការងារដើម្បីបម្រើ សង្គមជាតិឲ្យកាន់តែមាន រីកចម្រើនបន្ថែម ទៀត។

សូមបញ្ជាក់ថា ឯកឧត្តម កើត សុធា អតីតអភិបាលរងខេត្ដប៉ៃលិន ត្រូវបានប្រកាសឲ្យកាន់តំណែងជាអភិបាលនៃ គណៈអភិបាលខេត្ដប៉ៃលិនថ្មី ជំនួសឯកឧត្តម អ៊ី ឈាន ដែលត្រូវចូលនិវត្ដន៍ និងត្រូវបានតែងតាំងភារកិច្ចថ្មី ជាប្រធានក្រុមប្រឹក្សាខេត្ដ ប៉ៃលិន។ ចំណែកលោក សៅ រ៉ាត់ អតីតនាយករដ្ឋបាលសាលាខេត្ដប៉ៃលិនត្រូវបានប្រកាសតែងតាំងជា អភិបាលរងខេត្ដប៉ៃលិនជំនួសកៅអី ឯកឧត្តម កើត សុធា៕