Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ឯម ច័ន្ទមករា៖ កម្ពុជាបន្តបង្ហាញឆន្ទៈនៅចំពោះមុខអង្គការសហប្រជាជាតិគាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពសម្រេចឲ្យខាងតែបាននិងមានស័ក្តសិទ្ធភាព!

  • បោះពុម្ព

(សហរដ្ឋអាមេរិក)៖ ថ្លែងនៅចំពោះមុខតំណាងរដ្ឋាភិបាល ជាច្រើននៅឯអង្គការសហប្រជាជាតិ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងនាមជារដ្ឋភាគីនៃ អនុសញ្ញាសិទ្ធិជនមានពិការភាព លោក ឯម ច័ន្ទមករា តំណាងដ៏ខ្ពង់ខ្ពស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសគោលជំហររបស់រដ្ឋាភិបាល កម្ពុជាក្នុងការបន្តបង្ហាញឆន្ទៈនៅចំពោះមុខ អង្គការសហប្រជាជាតិពី គាំទ្រការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិ ជនមានពិការភាព សម្រេចឲ្យខាងតែបាន និងមានស័ក្តសិទ្ធភាព ដើម្បីលើកកម្ពស់សិទ្ធិនិងយកចិត្តទុកដាក់លើសុខមាល ភាពជនមានពិការភាព។

អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងចេញពីសន្និសិទ្ធ រដ្ឋភាគីនាទីក្រុងញ៉ូយកថា «ពិការភាពគឺជាផ្នែកអាទិភាពមួយ របស់រដ្ឋាភិបាលកម្ពុជា។

ប្រទេសកម្ពុជាចាត់ទុកសង្គមស៊ីវិល វិស័យឯកជន អង្គការជនពិការ ដៃគូអភិវឌ្ឍន៍គឺជាដៃគូសហប្រតិបត្តិការដ៏ល្អ ក្នុងការអនុវត្តន៍អនុសញ្ញា ស្តីពីសិទ្ធិជនមានពិការ»។

លោក ឯម ច័ន្ទមករា «បានថ្លែងបែបនេះក្នុងការឱកាស ដែលលោកដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និសិទ្ធលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

សន្និសិទ្ធរដ្ឋភាគីនេះ ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ដល់១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ “មិនអនុញ្ញាតិឲ្យនរណាម្នាក់នៅក្រៅការអនុវត្តយ៉ាងពេញ លេញនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព»។

ប្រទេសកម្ពុជាបានលើកទឹកចិត្ត ដល់ស្រ្តីមានពិការភាពឱ្យចូលរួម ក្នុងការធ្វើសេចក្តីសម្រេចថ្នាក់ជាតិ លើការរៀបចំផែនការយុទ្ធ សាស្ត្រជាតិស្តីពីពិការភាព និងបានផ្តល់សិទ្ធិអំណាចដល់ស្រ្តីមានពិការភាពទទួលបាន សិទ្ធិអំណាចយ៉ាងពេញលេញ ហើយកម្ពុជាគោរពសិទ្ធិនិងសេរីភាព របស់ស្ត្រីមានពិការភាព ដោយបានផ្តល់អាទិភាពដល់ស្ត្រីមាន ពិការភាពតាមរយៈការបញ្ជ្រាបទៅក្នុងផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រដ្ឋាភិបាល។

“នេះជាការលើកឡើងបន្ថែមរបស់លោក ឯម ច័ន្ទមករា”! លោក ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមក្នុងសន្និសិទ្ធទៀតថា៖ ជាការពិតស្ត្រីដែលមាន ពិការភាពធ្វើការតែ 7 ម៉ោងក្នុងមួយថ្ងៃ។ រដ្ឋាភិបាលបានផ្តល់ឱ្យស្ត្រី និងកុមារីដែលពិការមានពពិការ ភាពទទួលបានការថែទាំសុខ ភាពដោយឥតគិតថ្លៃ។

លើសពីនេះរដ្ឋាភិបាលក៏ផ្តល់ប្រាក់ ឈ្នួលស្មើគ្នាសម្រាប់ស្រ្តី មានពិការភាពផងដែរ។ ថ្លែងបន្ថែមក្នុងសន្និសិទ្ធដ៏ មានសារៈសំខាន់នេះ លោក ឯម ច័ន្ទមករា ថារដ្ឋាភិបាលកម្ពុជាបានផ្តល់សិទិ្ធដល់ជនមានពិការភាព ដើម្បីចូលរួមបោះឆ្នោតនៅ ក្នុងការបោះឆ្នោតថ្នាក់ជាតិ ហើយជនមានពិការភាពក៏ អាចឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតថ្នាក់ជាតិផងដែរ។

រដ្ឋាភិបាលបានលើក កម្ពស់ការចូលរួមរបស់ជន មានពិការភាពក្នុងឆាកនយោបាយ ដោយឈរលើមូលដ្ឋាន នៃសិទ្ធិស្មើគ្នា។

រាជរដ្ឋាភិបាលកម្ពុជាបាន ចាត់ទុកអនុសញ្ញាស្តីពីសិទ្ធិ ជនមានពិការភាពមានសារៈ សំខាន់ខ្លាំងណាស់ ហើយបច្ចុប្បន្នយើងកំពុងរៀប ចំផែនការរៀបចំផែន ការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពថ្មីឆ្នាំ ២០១៩-២០២៣ ដើម្បីផ្តោតលើការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋតាមរ យៈការលើកកម្ពស់ការងារនិងការងារ សមរម្យសម្រាប់ជនមាន ពិការភាពដើម្បីធានាជីវភាពរបស់ពួកគេប្រសើរឡើងនិង បង្កើនឯករាជ្យភាពរបស់ពួកគេ។

ប្រទេសកម្ពុជាក៏បានបង្កើត ក្របខ័ណ្ឌគោលនយោបាយ គាំពារសង្គមជាតិឆ្នាំ ២០១៦-២០២៥ ដើម្បីផ្តល់ការគាំពារសង្គមដល់ ប្រជាជនទូទៅរួមទាំងជនពិការ។

ជារួមកម្ពុជា បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យ កត់សម្គាល់ក្នុងវិស័យពិការភាព ដែលជាការកសាងសង្គមរួមមួយ ឆ្លើយតបតាមការលើក កម្ពស់សុខុមាលភាពជន មានពិការភាព ដែលជាកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ស្របតាមការ អនុវត្តន៍របៀបវារៈឆ្នាំ ២០៣០៕ 

ដកស្រង់ពី៖ Fresh News