បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះជួបសំណេះសំណាលពលរដ្ឋ នៅឃុំពាមជីកង ស្រុកកងមាសចំនួន៦៥០០នាក់ និងកសាងផ្លូវបេតុងមួយខ្សែ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន៦៥០០នាក់ ព្រមទាំងផ្តល់អំណោយ ជាផ្លូវបេតុងមួយខ្សែថ្មីទៀត ប្រវែង៣០៧ម៉ែត្រ។

ពិធីនេះមានការអញ្ជើញ ចូលរួមពីសំណាក់មន្ត្រីរាជការ ថ្នាក់ដឹកនាំគណបក្ស នៅតាមមូលដ្ឋាន យុវជនកាយរិទ្ធ សហព័ន្ធសហភាពយុវជនកម្ពុជា (ស.ស.យ.ក) លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករផងដែរ៕

ដកស្រង់ពី៖ Fresh News