បណ្តាញសង្គម

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព និងមានសារធាតុគីមីជាង១០០តោន នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព-ខុសច្បាប់ ដោយមានសារធាតុគីមីជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។

ចំណីអាហារខូចគុណភាព-ខុសច្បាប់ដោយមានសារធាតុគីមីទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្រ្កាប និងរឹបអូសពីជនល្មើស ដែលចរាចរ ស្តុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមក។

ពិធីនេះ ក៏នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងវិស័យឯកជនផងដែរ៕

ដកស្រង់ពី៖ Fresh News