Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យការស្ថាបនាផ្លូវបេតុង កាត់ផ្សារផល្លារាត្រីអង្គរ និងជួបសំណេះសំណាលជាមួយក្រុមអាជីវករ

  • បោះពុម្ព

(សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារចុះមូល ដ្ឋានខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ អមដំណើរដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅក្រោយ ផ្សារផល្លារាត្រីអង្គរ និងអាជីវករផ្សារ ក្រោយពីបានបើកផ្លូវ សាងសង់ផ្លូវបេតុង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។

ថ្លែងក្នុងឱកាសនោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្ដែងនូវការអបអរសាទរ និងត្រេកអរជាមួយប្រជាពលរដ្ឋ រស់នៅក្រោយផ្សារផល្លារាត្រីអង្គរ ដែលបានសម្រេចបំណង ដោយស្នើសុំអាជ្ញាធរបើកផ្លូវទំហំ៩ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និងបញ្ជៀសការកកស្ទះចរាចរណ៍ ហើយក្រុងមានផ្លូវប្រទាក់ក្រឡាគ្នា។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងក្រុមអាជីវករថា អាជ្ញាធរពិតជាមិនបានរុះ រើតូបណាមួយនោះទេ ដូច្នេះហើយសូមកុំមានការព្រួយបារម្ភអ្វីតទៅទៀត។ សូមជម្រាបថា ក្រោយមានការបកស្រាយយ៉ាងច្បាស់ពី រដ្ឋបាលខេត្តសៀមរាប ទៅកាន់ប្រជាពលរដ្ឋអាជីវករ អំពីការបើកផ្លូវនៅផ្សារផល្លារាត្រីអង្គរ ទំហំ៩ម៉ែត្រ ដោយគ្មានការរុះរើតូបលក់ដូរនោះ, នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរខេត្តសៀមរាប បានសម្រេចបើកផ្លូវជាស្ថាពរហើយ តាមសំណើររបស់ប្រជាពលរដ្ឋ និងតាមអ្វីដែលធ្លាប់សន្យា។

ក្រោយការបើកផ្លូវប្រជាពលរដ្ឋចំនួន១០៨គ្រួសារ ដែលរស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ដែលបានគាំទ្រនូវដំណើរការបើកផ្លូវនេះ៕

ដកស្រង់ពី៖ Fresh News