Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងចំនួន២ សហការសង្គមស៊ីវិល រៀបចំសិក្ខាសាលា ពង្រឹងការអនុវត្តក្រមប្រតិបត្តិ ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ អំពើហិង្សាលើស្ត្រី

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រសួងព័ត៌មាន បានសហការជាមួយ ក្រសួងកិច្ចការនារី ក្លឹបអ្នកការសែតកម្ពុជា និងអង្គការសង្គមស៊ីវិល រៀបចំសិក្ខាសាលាមួយ ដើម្បីពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍អំពើហិង្សាលើស្ត្រី។

ពិធីនេះបានធ្វើឡើង នៅភោជនីយដ្ឋានបាសាក់២ រាធានីភ្នំពេញ មានការ ចូលរួមដោយ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកស្រី ចាន់ សុធាវី អគ្គនាយរង នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រសួងកិច្ចការនារី រួមទាំងតំណាងអង្គភាពព័ត៌មាន មកពីស្ថាប័នផ្សេងៗគ្នាមួយចំនួនទៀត។

សិក្ខាសាលានេះ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន មានក្នុងការរាយការណ៍អំពើហិង្សា លើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ អំពើហិង្សាលើស្ត្រី ជាពិសេសដើម្បី ពិភាក្សាអំពីការបង្កើតគោលការណែនាំលម្អិតសម្រាប់ការរាយការណ៍ អំពើហិង្សាលើស្ត្រីផងដែរ៕

ដកស្រង់ពី៖ Fresh News