Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រមាណជាង៣ពាន់នាក់ ជួបជុំគ្នាពិសារអាហារសាមគ្គី ក្នុងន័យរឹតចំណងមិត្តភាព និងសាមគ្គីភាព

  • បោះពុម្ព

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ បាននាំគ្នាជួបជុំគ្នា ពិសារអាហារសាគ្គី ក្នុងន័យរឹងចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យ ទាំងអស់ បានចូលរួមក្នុង កម្មវិធីមនុស្សធម៌ រួមសុខទុកជាមួយនឹង លោក ហ៊ុន ម៉ានី ផ្ទាល់ និងខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ទៅកាន់ទូទាំងប្រទេស ដើម្បីព្យាបាល ប្រជាពលរដ្ឋនៅតាមតំបន់ ទីប្រជុំជន និងដាច់ស្រយ៉ាល។

ពិធី «ជួបជុំអាហារសាមគ្គី និងថ្លែងអំណរគុណក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី» ដែលធ្វើឡើងយ៉ាង អ៊ូអរនោះ មានការចូលរួមជា អធិបតីពីសំណាក់ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ុន ម៉ានី ប្រកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រ លោក ហ៊ុន ម៉ានី និងជាតំណាងរាស្រ្តនៃកម្ពុជា លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត។ ]

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ដោយសារតែមានការខិតខំប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចភាពនឿយហត់ ក្រុមគ្រូពេទ្យ ដែលបានខិតខំរយៈ ពេលជាច្រើនឆ្នាំមកនេះ លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមិនខ្លាចនឿយហត់ ពេលខ្លះត្រូវក្រោកតាំងពីម៉ោង២ម៉ោង៣យប់ ដើម្បីជួយជុំគ្នាចេញទៅធ្វើ បេសកកម្មនៅតាមខេត្ត ជាពិសេសទៀតនោះ មិនខ្លាចខាតបង់ពេលវេលា ដែលត្រូវបំពេញជា មួយក្រុមគ្រួសារ និងជាពេលវេលា ផ្ទាល់ខ្លួនរបស់យើងនោះ តែដោយសារទឹកចិត្តនឹងក្តីស្រលាញ់ និងឆន្ទះ និងយល់ឃើញច្បាស់ពីបេសកកម្ម ហើយជាពិសេស ចំពោះប្រជាពលរដ្ឋខ្មែរ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សុខចិត្តលះបង់ពេលវេលារបស់ខ្លួន ដើម្បីជួយដល់សង្គមជាតិ។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ដល់យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ របស់ក្រុមគ្រូពេទ្យទាំងអស់គ្នា ក្នុងការចុះជួយព្យាបាល ជូនប្រជាពលរដ្ឋទូទាង ១៦រាជធានីខេត្ត មិនថាតំបន់ទីប្រជុំ និងតំបន់ដាច់ស្រយ៉ាងនោះទេ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពល រដ្ឋរួមនឹងការចែកជូនថ្នាំ ដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ សម្រាប់លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពនា ពេលសព្វថ្ងៃនេះ កើតចេញពីថ្នាក់ដឹកនាំកំពូល ដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេស ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលមាននៅពេលសព្វថ្ងៃនេះ ក៏កើតចេញមកពី ប្រទេសមានសុខ សន្តិភាពផងដែរ។

ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រូបនេះ បន្តថា លោក និងក្រុមគ្រូពេទ្យទាំង អស់ដែលមានវត្តមាននៅទីនេះ បេជ្ញាបន្តចុះជួយព្យាបាល ប្រជាពលរដ្ឋនៅតាម នៅតាមបណ្តាខេត្ត ព្រោះចង់ឃើញប្រជា ពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺគ្រប់ៗគ្នា។ សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាលបាលជូន ប្រជាពលរដ្ឋដោយឥត គិតថ្លៃចំនួន១៥០លើក ក្នុងនោះព្យាលបាលជូន ប្រជាពលរដ្ឋបានចំនួន៣១២,១៤៥នាក់ (សាមសិបមួយម៉ឺន ពីរពាន់ មួយរយសែសិបប្រាំ)៕

ដកស្រង់ពី៖  Fresh News