Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល អភិបាលខេត្តកំពង់ធំ ជំរុញឱ្យគ្រូៗបង្កើនប្រសិទ្ធភាពក្នុងការអប់រំ និងកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា

  • បោះពុម្ព

(កំពង់ធំ)៖ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានធ្វើកំណែទម្រង់ ស៊ីជម្រៅលើវិស័យអប់រំ និងទទួលបានជោគជ័យ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់លោក គ្រូអ្នកគ្រូទាំងអស់ ពិសេសលោកគ្រូអ្នក គ្រូក្នុងខេត្តកំពង់ធំ ត្រូវបន្តចូលរួមអនុវត្ តកំណែទម្រង់នេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីនាំមកនូវប្រសិទ្ធភាព លើវិស័យអប់រំបន្ថែមទៀត។

ការជំរុញយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត សុខ លូ ជួបសំណេះសំណាល ជាមួយលោកគ្រូអ្នក គ្រូសរុបចំនួន ១,១៣៦នាក់ មកពីស្រុក២ផ្សេងៗគ្នា គឺពេលព្រឹកនៅស្រុកសណ្តាន់ និងពេលរសៀលនៅ ស្រុកប្រាសាទសំបូរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយនឹងការថ្លែងអំណរគុណ ចំពោះការខិតខំរបស់លោក គ្រូអ្នកគ្រូកន្លងមក លោក សុខ លូ បានលើកឡើងថា លោកគ្រូអ្នកគ្រូ គឺជាអ្នកមានគុណដែលបាន អប់រំបណ្តុះបណ្តាល បង្កើននូវធនធានមនុស្ស គ្រប់ទីកន្លែង ដែលធ្វើឲ្យមនុស្សគ្រប់ មជ្ឈដ្ឋាននៅក្នុង សង្គមផ្តល់តម្លៃថា «ជាមាតាបិតាទី២» មានគុណនូបការៈ មិនអាចកាត់ថ្លៃបាន ហើយលោកគ្រូអ្នកគ្រូទាំងអស់ គឺជាអ្នកសាបព្រោះនូវ ចំណេះដឹងចំណេះ ធ្វើគ្រប់បែបយ៉ាង បើគ្មានលោកគ្រូអ្នកគ្រូនោះទេ ហាក់ដូចជាគ្មានអ្វីៗទាំងអស់។

ដោយយល់ឃើញដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបាន ខិតខំយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់នូវសមិទ្ធផល ជាច្រើនក្នុងវិស័យអប់រំ ជាវិស័យអាទិភាពមួយ។

ទន្ទឹមនេះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើក ម្រិតជីវភាពរស់នៅ របស់លោកគ្រូអ្នកគ្រូ តាមរយៈការដំឡើង ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗផងដែរ។

លោក សុខ លូ បានសង្កត់ធ្ងន់ថា តាមរយៈការបណ្តុះបណ្តាលរបស់ លោកគ្រូអ្នកគ្រូគ្រប់កម្រិត បានធ្វើឲ្យប្រទេសកម្ពុជា សម្បូរទៅដោយអ្នកមានចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ ស្ថិតនៅក្រោមរបបលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលដឹកនាំប្រកប ដោយសុខសន្តិភាពរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការដឹកនាំ ប្រទេសតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ទទួលបាននូវភាពជោគជ័យ ក្នុងការបង្រួបបង្រួមជាតិ ឲ្យជៀសផុតពីសង្គ្រាម។

ឆ្លងកាត់តាមរយៈ សុខសន្តិភាពនេះ ធ្វើឲ្យលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទទួលបាននូវសិទ្ធិសេរីភាពស្មើ មុខស្មើមាត់លើឆាកអន្តរជាតិ និងទទួលស្គាល់ពីលទ្ធផល នៃការបោះឆ្នោតក្នុងអំឡុង ពេល៥អាណត្តិ កន្លងមកនេះ។

ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវឲ្យលោក គ្រូអ្នកគ្រូទាំងអស់គ្នា ចូលរួមបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបានអំពាវនាវឲ្យ លោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយ បន្តទៀតទៅកាន់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងពីគុណតម្លៃ នៃការបោះឆ្នោត និងអញ្ជើញចូលរួមបោះ ឆ្នោតកុំបីខាន ព្រោះការបោះឆ្នោតនេះ មានសារសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹក ដែលខ្លួនពេញចិត្តក្នុង ការដឹកនាំប្រទេស អាចរក្សានូវសុខសន្តិភាព និងស្ថិរភាពសង្គមប្រកប ដោយការអភិវឌ្ឍទៅ ថ្ងៃអនាគតបន្តទៀត៕

ដកស្រង់ពី៖ Fresh News