Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារ ចុះស្រាវជ្រាវលើ ភាពមិនប្រក្រតី នៃការធ្វើអត្ដសញ្ញាណប័ណ្ណ នៅខេត្ដកំពង់ចាម

  • បោះពុម្ព

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ស ខេង កាលពី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៤ បានសម្រេច បង្កើតក្រុមការងារមួយ ដើម្បីចុះស្រាវជ្រាវលើ ភាពមិនប្រក្រតី ការងារស្ថិតិ និង អត្ដសញ្ញាណប័ណ្ណ នៅស្នងការដ្ឋាននគរបាល ខេត្ដកំពង់ចាម ក្នុងគោលបំណងរកឱ្យឃើញ ពីបញ្ហាទាំងនេះ ហើយឈានទៅដល់ ការដោះស្រាយឡើងវិញ ។

ការសម្រេចបង្កើត ក្រុមការងាររបស់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើការងារទាំងនេះ បានកើតឡើង ក្រោយពីមាន សេចក្ដីរាយការណ៍ នៃភាពមិនប្រក្រតី របស់នាយការិយាល័យ ធ្វើអត្ដសញ្ញាណប័ណ្ណ ខេត្ដកំពង់ចាម ថាបានយកលុយ ពីប្រជាពលរដ្ឋ ពេលទៅធ្វើ អត្ដសញ្ញាណប័ណ្ណនោះ ។

យោងតាមសេចក្ដីសម្រេច របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស ខេង ដែលទទួលបាននៅ រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ នេះ គឺក្រុមការងារ មានគ្នា៧នាក់ ដែលត្រូវចុះស្រាវជ្រាវ និងស៊ើបអង្កេត លើករណីទាំងនេះ ។

សេចក្ដីសម្រេចរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស ខេង បានតែងតាំង ឯកឧត្តម ឧត្ដមសេនីយ៍ឯក ថោង សំអាត អគ្គនាយករង អត្ដសញ្ញាណប័ណ្ណជា ប្រធានអមដោយ អនុប្រធាន និងសមាជិក ៦រូបផ្សេងទៀត រួមមាន ទី១ លោកឧត្ដមសេនីយ៍ទោ ប៉ែន វិបុល អនុប្រធាននាយកដ្ឋានបុគ្គលិក គឺជា អនុប្រធាន ទី២ លោកឧត្ដមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាល ខេត្ដកំពង់ចាម ជាសមាជិក ទី៣ លោកឧត្ដមសេនីយ៍ត្រី ម៉ុក សាវ៉ាត អនុប្រធាននាយកដ្ឋាន អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាសមាជិក ទី៤ លោកវរសេនីយ៍ឯក ពៅ មុន្នី អនុប្រធាន នាយកដ្ឋានស្ថិតិ ប្រជាពលរដ្ឋ ជាសមាជិក ទី៥ លោកវរសេនីយ៍ឯក ហាវ ចាន់សិទ្ធី នាយការិយាល័យ អនុវត្ដវិន័យ ជាសមាជិក និងទី៦ លោកវរសេនីយ៍ទោ អៀង ប៊ុនថន នាយរងការិយាល័យ អនុវត្ដវិន័យ ជាសមាជិក ។

សេចក្ដីសម្រេច របស់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យក្រុមការងារទាំងនេះ ត្រូវទទួលខុសត្រូវ និងធ្វើការដូចខាងក្រោម ៖

ទី១ ចុះពិនិត្យស្រាវជ្រាវ ភាពមិនប្រក្រតី អំពីការងារស្ថិតិ និងអត្ដសញ្ញាណប័ណ្ណ នៅខេត្ដកំពង់ចាម ទី២ ចុះធ្វើការ ស៊ើបអង្កេត និងសាកសួរព័ត៌មាន ដល់មូលដ្ឋាន ដើម្បីប្រមូលព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ទី៣ សហការជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យការងារ ស្រាវជ្រាវ ដំណើរការដោយរលូន និងទទួលបានលទ្ធផលល្អ ទី៤ បូកសរុបលទ្ធផលនៃ ការអង្កេតស្រាវជ្រាវ ដោយធ្វើការសន្និដ្ឋាន វាយតម្លៃ ដើមី្បរាយការណ៍ជូនរដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ ពិនិត្យសម្រេច និងទី៥ អនុវត្ដភារ កិច្ចផ្សេងទៀត តាមការណែនាំរបស់ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ៕