បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបញ្ញាជនប្រមូលផ្តុំគំនិតទប់ទល់វិបត្តិពីសង្គ្រាមពាណិជ្ជកម្មពិភពលោក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សង្គ្រាមពាណិជ្ជកម្មពិភពលោក កំពុងបាននិងផ្ទុះឡើងហើយរវាង សហរដ្ឋអាមេរិកជាមួយប្រទេស មានសេដ្ឋកិច្ចលូតលាស់ចំនួន ៦ផ្សេងទៀត (កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អង់គ្លេស) ក៏ដូចជារវាងអាមេរិកជាមួយចិន អាមេរិកជាមួយម៉ិចស៊ីកូ និងជាមួយឥណ្ឌាជាដើមនោះ។

សម្តេចនាយករដ្ឋមន្ត្រីថា សង្គ្រាមពាណិជ្ជកម្មនេះ មិនត្រឹមតែធ្វើឲ្យពិភពលោក ជួបវិបត្តិសេដ្ឋនោះទេ តែវាក៏នឹងជះឥទ្ធិពលមកដល់ ប្រទេសកម្ពុជាផងដែរ ដែលត្រូវរួមគ្នាគិត ដើម្បីទប់ទល់ និងដោះស្រាយ។ ក្នុងពិធីប្រកាសគោរមងារ វិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជ បណ្ឌិត្យសភាកម្ពុជាជូនមន្រ្តីជាន់ខ្ពស់៨រូប ដែលត្រូវបានគេចាត់ទុកជាស្ថាប័ន ឃ្លាំងនៃបញ្ញារបស់កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដំឡើង ពន្ធទំនិញនាំចូលរវាងសហ រដ្ឋអាមេរិកជាមួយបណ្តាប្រទេស មានសេដ្ឋកិច្ចជឿនលឿនលើពិភព លោកគឺជានយោបាយចាញ់-ចាញ់មួយ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហានេះមិនមែនជាបញ្ហាតូចតាចទេ ពិតមែនតែបញ្ហាឧបទ្វីបកូរ៉េ ត្រូវបានធូរស្រាល ក៏ប៉ុន្តែបញ្ហាសាកលលើ ពាណិជ្ជកម្មបានកើតឡើង ហើយវាជាបញ្ហាប្រឈមដ៏ ធំសម្រាប់សេដ្ឋកិច្ច ពិភពលោក ក៏ដូចជាសេដ្ឋកិច្ ចនៅក្នុងតំបន់ផងដែរ។

ដើម្បីទប់ទល់បញ្ហាទាំងអស់នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ញាជនរបស់កម្ពុជា ជាពិសេសរាជបណ្ឌិត្យ សភាត្រូវសិក្សាបែបវិទ្យា ដើម្បីត្រៀទប់ទល់ និងដោះស្រាយបញ្ហា របស់សកលលោក ដែលអាចជះឥទ្ធិពលអាក្រក់ដល់ប្រទេសកម្ពុជាផងដែរនោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ដូច្នេះទាមទារឲ្យថ្នាក់ដឹកនាំ បញ្ញវន្តរបស់យើងធ្វើការសិក្សា ស្រាវជ្រាវអំពីលទ្ធភាពដែល អាចកើតមានបែបនេះ លទ្ធភាពដែលអាច កើតមានបែបនោះ គឺអាចមានលទ្ធភាពច្រើនដែល អាចដាក់ចេញ ហើយតាមរយៈនោះជម្រើសនៃ គោលនយោបាយរបស់យើង ក៏ត្រូវឆ្លើយតបទៅ បរិបទនីមួយៗផងដែរ»។

សម្តេចតេជោបន្តថា «យើងក៏គួរប្រមើមើលទុក ជាមុនអំពីផលប៉ះពាល់នានា ដែលមានចំពោះយើង ហើយតើយើងដោះស្រាយបញ្ហា នោះរបៀបណារាប់ ទាំងបញ្ហាបច្ចុប្បន្ន»។

ក្នុងពិធីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបដែរថា ក្រៅពីការត្រៀមសិក្សា ស្រាវជ្រាវទប់តល់បញ្ហារបស់ ពិភពលោកហើយនោះ កម្ពុជាក៏បាននិងកំពុងសិក្សា ស្រាវជ្រាវទាក់ទិនស្ថានភាពនៃការ ប្រកួតប្រជែងលើការទាក់ទាញ អ្នកវិនិយោគ។

ក្នុងនោះបានឃើញហើយ អំពីបញ្ហាតម្លៃអគ្គិសនី របស់កម្ពុជាដែលនៅមាន  តម្លៃខ្ពស់នៅឡើយនោះ នៅតែជាបញ្ហាប្រឈម សម្រាប់ការប្រកួតប្រជែង ដែលទាមទារឲ្យមានការសិក្សា ឈានទៅដល់ការទម្លាក់ថ្លៃអគ្គិសនី។

ក្រៅពីបញ្ហាសកលនេះទៅ បើតាមសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏នៅប្រឈម នឹងបញ្ហាស្មុគស្មាញមួយចំនួន ខណៈដែលពិភពលោក កំពុងស្ថិតនៅក្នុងចរន្ត នៃសកលភាវូបនីយកម្ម ដែលកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន, ពិសេសផ្នែកបច្ចេកវិទ្យា និង វិទ្យាសស្ត្រា, ការប្រែប្រួលប៉ូលនៃការ រកីចម្រើនថ្មីរបស់ ពិភពលោក, និន្នាការប្រមូលផ្តុំ រស់នៅក្នុងទីក្រុង, ការប្រែប្រួលឤកាសធាតុ, ភេរវកម្ម ឆ្លងដែន, ការកើតឡើងនូវសង្គ្រាម នៅតំបន់មួយចំនួនជាដើម។

ដើម្បីធ្វើឲ្យសង្គមជាតិរត់ទាន់ សភាពការណ៍វិវឌ្ឍផ្នែកបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវជំរុញ ឲ្យកាន់តែខ្លាំងលើការសិក្សា ស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីការឆ្ពោះទៅមុខ និងធានាដោះស្រាយបានបញ្ហា ប្រឈមធំៗរបស់ជាតិ ជាមួយនឹងការរីក ចម្រើនប្រកបដោយចីរភាព និង ជវភាព។

សម្តេចបន្ថែមថា ការសិក្សាស្រាវជ្រាវ វិទស្យាស្ត្រានាំមកនូវនវានុវត្ត និង ការបង្កើតថ្មី សម្រាប់ ការរួមចំណែក អភិវឌ្ឍប្រទេសជាតិ, ការឆ្លើយតបនឹងនិម្មា បនកម្មថ្មីក្នុងតំបន់ និង ពិភពលោក ដែលកម្ពុជាត្រូវ បុរេសកម្មជាងមុន, ត្រូវដឹងជាមុនអំពីការវិវត្តិនៃ បញ្ហា និង ដំណោះស្រាយ លើគ្រប់ទិដ្ឋភាព, ទាំងក្នុងក្រមិតអនុតំបន់, តំបន់ និង ពិភពលោក ពិសេសបញ្ហាដែលឤចនឹង ប៉ះញល់ដល់ប្រយោជន៍ របស់កម្ពុជា និង ក្នុងបុព្វហេតុបង្កើនផល ប្រយោជន៍ជូនជាតិមាតុភូមិ៕

ដកស្រង់ពី៖ Fresh News