Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ឣភិបាលរង នៃគណ:អភិបាល ខេត្តកំពត

  • បោះពុម្ព

នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តកំពតថ្មី មានប្រារព្ធ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង អភិបាលរងខេត្ត នៃគណ:អភិបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង និងចូលរួម មានប្រតិភូឣមដំណើរ មន្ត្រីរាជការនានាជុំវិញខេត្ត និងកងកម្លាំង ប្រដាប់ឣាវុធ ទាំង៣ប្រភេទ ជាច្រើនរូបផងដែរ ។

យោងតាម ឣនុក្រឹត្យ របស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង ឯកឧត្តម ស៊ុក សារ៉ាដ ឣតីតនាយករដ្ឋបាល សាលាខេត្តកំពត ជាអភិបាលរងខេត្ត ជំនួស ឯកឧត្តម ឣ៊ឹង ម៉េងហួរ ដែលត្រូវផ្ទេរភារកិច្ច ឲ្យទៅបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ និងបានតែងតាំង លោកជំទាវ យូ សុគន្ធ ឣតីតប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ជាឣភិបាលរងខេត្តកំពត ជំនួសលោកជំទាវ កង សៅរ៍ធន ដែលត្រូវចូលនិវត្តន៍។ ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃ ក៏បានតែងតាំងលោក ស៊ឹម វុទ្ធា ឣតីតនាយករង រដ្ឋបាលសាលា ខេត្តកំពត ជំនួសលោក ស៊ុក សារ៉ាដ ផងដែរ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ឣភិបាលរង ខេត្តកំពត នាពេលនេះ គឺជាដំណើរការធម្មតា នៃនីតិវិធី រៀបចំមុខតំណែង មន្ត្រីរាជការ ក្នុងមុខងារសាធារណ:ប៉ុណ្ណោះ ៕