Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ គឺជាខួប៤១ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានធ្វើដំណើរឈ្មោះផ្សងគ្រោះថ្នាក់ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការស្រោចស្រង់ប្រទេសជាតិចេញពីក្រញាំបិសាច ប៉ុល ពត ហើយបានរំដោះប្រទេសដោយជោគជ័យ ស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន។

 

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តតាកែវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលគោលនយោបាយពង្រាយរោងចក្រមកតាមបណ្តាខេត្តកំពុងដំណើរការយ៉ាងល្អប្រសើរ ហើយសម្តេចសង្ឃឹមថា ការវិនិយោគមកកាន់ខេត្តតាកែវនឹងមានច្រើនថែមទៀត ក្រោយពេលផ្លូវជាតិលេខ២ បានសាងសង់ និងស្តារឡើងវិញរួចរាល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តតាកែវ គឺជាខេត្តមានសក្តានុពលវិនិយោគខ្ពស់ ហើយមានដីទំនេរច្រើនសម្រាប់បង្កើតរោងចក្រ សហគ្រាស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបរវាងសម្តេច ជាមួយកម្មករ កម្មការិនីនាព្រឹកថ្ងៃនេះ គឺបានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ខេត្តតាកែវ។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តតាកែវបច្ចុប្បន្នខុសប្លែកពីខេត្តតាកែវកាលពីទសត្សរ៍ឆ្នាំ៨០។

* សម្តេចតេជោ ផ្តាំទៅអ្នកដែលនិយាយថា សម្តេចគិតគូរពីកម្មករច្រើនជាងកសិករ គឺមិនទាន់ស្គាល់សម្តេចច្បាស់ ក្នុងន័យនេះសម្តេចបានបញ្ជាក់ថា គ្រាន់តែក្នុងខេត្តតាកែវ សម្តេចបានដើរចុះតាមវាលស្ទើរគ្រប់ស្រុក ហើយដំណើរចុះតាមវាលស្រែនេះមិនមែនមានតែក្នុងខេត្តតាកែវប៉ុណ្ណោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅសម្តេចបានចំណាយជាង ៧លានដុល្លារអាមេរិក សម្រាប់សាងសង់អគារសិក្សានៅក្នុងខេត្តតាកែវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះជាខួប ៤១ឆ្នាំ ដែលសម្តេចយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិ ហើយពេលសម្រេចនិយាយ និងនឹកដល់រឿងនេះ គឺសម្តេចមានភាពក្តុកក្តួល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះមក គឺសម្តេចបានសម្រេចឈប់ធ្វើកូនចៅគេ ហើយត្រូវគូសវាសដោយខ្លួនឯង ដើម្បីជោគវាសនាជាតិ និងប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពពេលនោះ គឺជាពេលលំបាកបំផុតក្នុងការសម្រេចចិត្ត។

* សម្តេចតេជោ ហ៊ុន សែន បានអួលដើមកពេលរំលឹកដល់ការសម្រេចចិត្តដ៏លំបាកក្នុងការចេញតស៊ូរំដោះជាតិកាលពី៤១ឆ្នាំមុន ជាពិសេសការសរសេរលិខិតជាបណ្តាំសម្រាប់ភរិយា ដែលកំពុងមានកូនក្នុងផ្ទៃ។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងលិខិតសរសេរជាបណ្តាំទុកជូនភរិយា គឺសម្តេចសរសេរហើយហែកចោលជាច្រើនសារ ព្រោះមិនដឹងត្រូវសរសេរបែបណា ដើម្បីកុំឲ្យប៉ះពាល់សតិអារម្មណ៍ភរិយាដែលកំពុងមានផ្ទៃពោះនោះ។ ទីបំផុតសម្តេចបានសម្រេចប្រើពាក្យមួយឃ្លាថា«បងសុំលាអូនហើយ លាដើម្បីជួបវិញ»

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលតស៊ូនោះ សម្តេចមានកងទ័ពជាង១ម៉ឺននាក់ តែសម្តេចមិនបានទាមទារឧត្តមភាពណាមួយផ្នែកកងទ័ពនោះឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញសូម្បីតែសម្តេចសរសេរអក្សរប៉ុន្មានឃ្លាអមជាមួយបទចម្រៀងមួយបទ ធ្វើឲ្យទឹកភ្នែកបានរមៀលធ្លាក់ចុះមកពេល កំពុងធ្វើដំណើរតាមរថយន្តពីទីស្តីការគណៈរដ្ឋមន្ត្រី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមបង្កើតឡើងដោយមនុស្សជំនាន់មុន បានធ្វើឲ្យសម្តេចដែលជាយុវជនមានវ័យត្រឹមតែ ២៥ឆ្នាំកាលពី៤១ឆ្នាំមុននោះ ត្រូវចេញទៅតស៊ូរំដោះជាតិ ហើយបានប្រឹងប្រែងពន្លត់ភ្លើងសង្គ្រាម និងបង្រួបបង្រួមជាតិទាំងស្រុងកាលពី២០ឆ្នាំមុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងការជំរុញវិស័យឧស្សាហកម្ម តែវិស័យកសិកម្មនៅតែបន្តយកចិត្តទុកដាក់ ដើម្បីកុំឲ្យប្រជាពលរដ្ឋទុកដីធ្លីចោល និងធ្វើចំណាកស្រុក។ សម្តេចបានលើកឡើងថា កម្ពុជាមិនអាចរីកចម្រើនលូតលាស់បានទេ ប្រសិនបើមិនជំរុញវិស័យឧស្សាហកម្មឲ្យរីកចម្រើនទេនោះ ប៉ុន្តែវិស័យកសិកម្មក៏នៅតែជាវិស័យ អាទិភាពសម្រាប់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរោងចក្រសហគ្រាសងាយនឹងបាត់បង់ប្រសិនបើមានស្ថានភាពមិនល្អ ដោយពួកគេនឹងរើរោងចក្រទៅប្រទេសដទៃ ដែលកំពុងមានប្រាក់ឈ្នួលទាបជាងកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០១៩ ប្រាក់ឈ្នួលអប្បរមានឹងខ្ពស់ជាង១៧០ដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធានារក្សាឲ្យបាននូវការងារ និងប្រាក់ចំណូលត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ហើយដើម្បីរក្សាឲ្យបាននូវសុខសន្តិដូចពេលបច្ចុប្បន្ន ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ និងអធ្យាស្រ័យចំពោះកម្មការិនី និងស្រ្តីជាពលរដ្ឋទូទៅ ដែលមិនបានទទួលប្រាក់ឧត្ថម្ភច្រើនដូចស្រ្តីក្រីក្រ ដែលទទួលបាន៧៦ម៉ឺនរៀល ចាប់តាំពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវធានារក្សាឲ្យបាននូវការងារ និងប្រាក់ចំណូលត្រូវរក្សាឲ្យបាននូវសុខសន្តិភាព ហើយដើម្បីរក្សាឲ្យបាននូវសុខសន្តិដូចពេលបច្ចុប្បន្ន ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកប្រមាថទេវតាដែលជានិមិត្តសញ្ញាគណបក្សប្រជាជនកម្ពុជា តែងតែទទួលបរាជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដល់ប្រជាពលរដ្ឋកុំភ្លេចទៅបោះឆ្នោត ហើយត្រូវគូសឲ្យចំលេខរៀងទី២០ នោះការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ជាតិនឹងនៅតែបន្តកើតមាននៅកម្ពុជា។

* ជាថ្មីម្តងទៀតសម្តេចតេជោ ស្នើអាជ្ញាធរជួយបង្កបរិយាកាសងាយស្រួលដល់គណបក្សនយោបាយដទៃទៀត ធ្វើសកម្មភាពនយោបាយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រួលដល់ការធ្វើសកម្មភាពនយោបាយនេះ ដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានការប៉ុនប៉ងរារាំងមិនឲ្យមានការបោះឆ្នោតពីសំណាក់បក្សដែលត្រូវបានរំលាយ ពោលគឺគណបក្សសងគ្រោះជាតិ។ តែសម្តេចតេជោថា ការប៉ុនប៉ងនេះមិនអាចធ្វើទៅរួចនោះឡើយ ព្រោះប្រជាពលរដ្ឋខ្មែរបានយល់ច្បាស់ពីតម្លៃនៃការបោះឆ្នោត។ សម្តេចតេជោថា បក្សដែលងាប់ហើយមិនអាចឲ្យប្រជាពលរដ្ឋទៅដេកឱបខ្មោចបក្សនោះបានឡើយ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បន្តអំពាវនាវដល់ថៅកែ និងកម្មករ ត្រូវរួមគ្នាធ្វើឲ្យបរិយាកាសការងារកាន់តែល្អប្រសើរ ព្រោះកម្មករ និងថៅកែ គឺជាតួអង្គត្រូវរួមសហការគ្នា ដោយមិនអាចខ្វះបានឡើយ។

* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា ការបណ្តេញកម្មករ កម្មការិនីចេញពីការងារ និងការធ្វើបាតុកម្មដើម្បីតវ៉ាទាមទារលក្ខខណ្ឌការងារអ្វីមួយ មិនមែនជាជម្រើសនោះឡើយ។

* សម្តេចតេជោ បានជឿជាក់ថា តាមរយៈឪពុកម្តាយដែលបានអមដំណើរជាមួយសម្តេចជិត ៤០ឆ្នាំកន្លងមកនោះ កម្មករ កម្មការិនីនឹងនៅតែបន្តគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជា។ សម្តេចបានរំលឹកថា ហូបផ្លែឈើនឹកដល់អ្នកដាំ ផឹកទឹកនឹកដល់ប្រភព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រទេសកម្ពុជា និងមនុស្សជំនាន់មុនបានឈឺចាប់ឆ្អែតឆ្អន់ហើយចំពោះអតីតកាលរបស់កម្ពុជា ដូច្នេះត្រូវរួមគ្នាការពារ ឲ្យបានកុំឲ្យអតីតកាលនោះវិលមកជាថ្មី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីរក្សាបានស្ថានភាពសុខសន្តិភាព ដូចពេលបច្ចុប្បន្នត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យប្រជាពលរដ្ឋកុំខឹងគោវាយរទេះ កុំខឹងមេភូមិស្អប់នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន ថា ត្រឹមមួយគ្រួសារពិបាកគ្រប់គ្រង់ណាស់ទៅហើយ ចុះទម្រាំសម្តេចដឹកនាំមនុស្សរាប់លានប្រកដជាមានបញ្ហាចន្លោះប្រហោងហើយ។ តែត្រូវមានការថ្លឹងថ្លែង និងពិចារណាថា តើការដឹកនាំរបស់សម្តេចរវាងគុណសម្បត្តិ និងគុណវិបត្តិមួយណាធំជាង។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការភ្នាល់បាល់ក្នុងរដូវប្រកួតបាល់ទាត់ពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថាវេលាម៉ោង ៩៖៣៣នាទី៕

ដកស្រង់ពី៖FRESH NEWS