Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាជិកព្រឹទ្ធសភា និងអភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យពលរដ្ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍

  • បោះពុម្ព

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បានជួបសំណេះសំណាល ជាមួយលោក គ្រូ-អ្នកគ្រូ ប្រមាណជា៩០០នាក់ ក្នុងស្រុកកំពង់ស្វាយ ព្រមទាំងអំពាវនាវ ឱ្យពលរដ្ឋអញ្ជើញ ទៅចូលរួមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើមេដឹកនាំ ស្វែងទៅរកការភិវឌ្ឍ លើគ្រប់វិស័យ គឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក សុខ លូ បានថ្លែងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានធ្វើ កំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំ និងលទ្ធផលទទួលបានគួរ ឱ្យកត់សម្គាល់ជាពិសេស ការកែសម្រួលលើប្រាក់ បៀវត្សគ្រូបង្រៀន ដែលសម្តេច ក៏ដូចជារាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ ជីវភាពរបស់គ្រូបង្រៀន។

មួយជំហានម្តងៗ គ្រូបង្រៀន មានប្រាក់បៀរវត្ស កាន់តែប្រសើរឡើង ដែលជំរុញនាំឱ្យការងារអប់រំ កាន់តែមានប្រសិទ្ធភាព និងគុណភាព។ លោកបានបន្តទៀតថា គ្រូបង្រៀន គឺជាវិស្វករព្រលឹង ជាអ្នកបង្កើតធនធានមនុស្ស ដែលជាគ្រឹះក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ និងជាយុទ្ធសាស្រ្ត អាទិភាពទី១ របស់រាជរដ្ឋាភិបាលដែល ផ្តោតលើធនធានមនុស្ស។

គ្រូបង្រៀនមួយថ្ងៃ គឺគ្រូមួយជីវិត គឺជាអ្នកមានគុណ អប់រំបណ្តុះបណ្តាល ចំណេះដឹងចំណេះធ្វើគ្រប់បែបយ៉ាង បង្កើតធនធានមនុស្ស គ្រប់ទីកន្លែង និងបានផ្តល់តម្លៃ ឱ្យគ្រូបង្រៀនថា ជាអាណាព្យាបាលទី២ មានគុណូបការៈ មិនអាចកាត់ថ្លៃបាន។

គ្រូបង្រៀនបច្ចុប្បន្ន មានការកើនឡើងច្រើន និងបានបណ្តុះបណ្តាល មានគរុកោសល្យត្រឹមត្រូវ និងមានប្រាក់បៀរវត្សកាន់តែ ប្រសើរបើប្រៀបធៀបទៅនឹងគ្រូក្នុង១ ឬ២ទស្សវត្សមុន។

បន្ថែមលើនេះទៀត លោកអភិបាលខេត្តបាន ស្នើសុំឱ្យលោកគ្រូអ្នកគ្រូ ត្រូវចេះរួបរួម និងស្រឡាញ់គ្នា មិនត្រូវវាយប្រហារ ឬលាបព៌ណគ្នាទៅវិញ ទៅមក និងប្រកាន់ខ្ជាប់នូវគំនិតវិជ្ជមាន ដែលគ្រូបង្រៀន គឺជាជនគំរូ ព្រមទាំងអាចរក្សាបាននូវ សុខសន្តិភាព មិនមានការឈ្លោះទាស់ទែង ដែលអាចបណ្តាលនាំឱ្យ ប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ជាន់ដានប្រវត្តិសាស្រ្តទៀត។

ការរក្សាបាននូវក្រមសីលធម៌ និងដើម្បីឱ្យបានការ គោរពនោះ ចាំបាច់ត្រូវគោរពខ្លួនឯងជាមុនសិន ដូចព្រះពុទ្ធលោកបានសម្តែង «ការចេះបន្ទោសខ្លួនឯង រមែងតែងបានសេចក្តី សុខដ៏ឧត្តុង្គឧត្តម» ទាំងនេះ គឺចាំបាច់ត្រូវបុគ្គល ម្នាក់ៗចូលរួមធ្វើ និងអនុវត្ត ព្រមទាំងការប្រើច្បាប់ ប្រទេសរួមគ្នា ដែលនាំឲ្យប្រទេសយើង ដើរទៅមុខបាន។

ទន្ទឹមគ្នានេះដែរ អភិក្រមទាំងប្រាំ «កញ្ជក់ ងូតទឹក ដុះក្អែល ព្យាបាលនិងវះកាត់» របស់សម្តេច ក៏បានដាក់ចុះផ្សព្វផ្សាយ ដើម្បីពង្រឹងការ អនុវត្តការងាររបស់មន្ត្រី ថ្នាក់ក្រោមទាំងអស់ឱ្ យបានប្រសើរឡើង។

លោកស្រី ឃួន ឃុនឌី បានបន្ថែមថា ប្រទេសរីកចម្រើនទៅបាន គឺដោយសារធនធានមនុស្ស ធនធានមនុស្សកើតមានបាន គឺដោយសារគ្រូបង្រៀន។

ដូច្នេះគ្រូបង្រៀនមានតួនាទី សំខាន់ខ្លាំងក្នុងការ អភិវឌ្ឍន៍ប្រទេស។ លោកស្រីបន្ថែមទៀតថា ដើម្បីបានមន្ត្រីល្អ ថ្នាក់ដឹកនាំល្អ គ្រូបង្រៀនល្អ ត្រូវមានគោលការណ៍ប្រាំមួយ (១មិន ៥មាន)

ទី១៖ មិនអត្មានិយម,

ទី២៖ មានឆន្ទៈ,

ទី៣៖ មានការអត់ធ្មត់,

ទី៤៖ មានការតស៊ូ ព្យាយាម,

ទី៥៖ មានការស្មោះត្រង់

និងទី៦៖ មានការលះបង់។

លោកអភិបាលខេត្តបានចែកជូននូវសៀវភៅអប់រំទូន្មានរបស់ «ក្រម ង៉ុយ» និងបណ្ឌិត «អ៊ូ ចុង» ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូ អ្នកគ្រូ រួមទាំងថវិកាមួយចំនួនផងដែរ៕

ដកស្រង់ពី៖ Fresh News