Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំ​​ពាវនាវដល់ប្រជាពលរដ្ឋ តមអាហារបីប្រភេទ ដើម្បីជៀសវាងកើតជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចុះ ពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថា្នក់ជាតិ នៃរាជរដ្ឋាភិបាល ចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុ ងការថែរក្សាសុខភាព ពិសេសការពិសាអាហារ ដែលមានរសជាតិ ប្រៃ ផ្អែម និងខ្លាញ់ច្រើនពេក ដើម្បីជៀសវាង កើតជំងឺដាច់សរសៃឈាម លើសឈាម បេះដូង និងទឹកនោមផ្អែម ។

រដ្ឋមន្ដ្រីថ្លែងទៀតថា «ជាងនេះទៅទៀត នៅក្នុងរដូវភ្លៀងធ្លាក់នេះ ត្រូវបោសសម្អាត និងមានអនាម័យ ទំាងក្នុង និងជុំវិញលំនៅដ្ឋានដែលខ្លួនរស់នៅ ពិសេសលុបបំបាត់របស់ ដែលអាចដក់ទឹកបាន ដូចជា សំបកកង់ឡាន ម៉ូតូ កង សំបកដូង និងសម្រាប់សំបកកំប៉ុងជាដើម ដោយមុននឹងបោះចោល ត្រូវដាក់វាយក្បាល និងបាតកំប៉ុង ដើម្បីកុំឲ្យដក់ទឹកបាន ដែលធ្វើឲ្យមាន ប្រភពកកើតនៃដង្កូវទឹក ក្លាយទៅជាមូសខ្លា ដែលជាភ្នាក់ងារចំលងជំងឺគ្រុនឈាម ដល់កូនចៅរបស់យើងទាំងកុមារ និងមនុស្សធំដូចគ្នា។

លើសពីនោះ ពីក្រោកពីដំណេក ត្រូវងើបអង្គុយមួយសន្ទុះ ដើម្បីឲ្យសរសៃឈាមដើរបានស្រួល ទើបយើងងើបចេញពីគ្រែគេង» ។ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងបន្ដថា «បើសិនជាបងប្អូន សុខភាពមិនស្រួល សូមប្រញាប់ទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពដែលនៅជិតលោកអ្នក ដើម្បីព្យាបាលឲ្យ ទាន់ពេលវេលា។

ជាក់ស្ដែង ដូចថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋយើង សូមអញ្ជើញមកទទួល សេវាព្យាបាលសុខភាព ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្ដ របស់សាកលវិទ្យាល័យ វិទ្យាសាស្ដ្រសុខាភិបាល ដែលមានពិនិត្យជំងឺជាច្រើនដូចជា៖ ជំងឺទូទៅ ជំងឺលើសឈាម បេះដូង ទឹកនោមផ្អែម ពិនិត្យអេកូ ធ្មេញ ភ្នែក ព្យាបាលដោយចលនា និងជំងឺផ្សេងៗទៀត ខណៈដែលក្រុមគ្រូពេទ្យរបស់យើង បានយកសេវាព្យាបាលនេះ មកជិតផ្ទះរបស់ បងប្អូនស្រាប់នោះ»។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្តថា «ការចុះព្យាបាលជូនប្រជាពល រដ្ឋដោយឥតគិតថ្លៃនេះ គឺជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការការយកចិត្តទុកដាក់ ចំពោះសុខភាពប្រជាពលរដ្ឋយើង ដើម្បីផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ឲ្យបានកាន់តែប្រសើរ ដូច្នេះសូមមកទទួល យកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែង បន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែល្អថែមទៀត ពេលដែលយើងមកពិនិត្យ ព្យាបាលនៅក្រោយទៀត»។ បន្ថែមពីនោះ លោកសាស្ត្រាចារ្យ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោកតាលោកយាយ មា មីងពូ និងក្មួយៗដែលបាន អញ្ជើញមកពិនិត្យនិង ព្យាបាលជំងឺនៅទីនេះ ព្រោះថាសម្តេច តែងតែមានក្តី កង្វល់ខ្លាំងណាស់ ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋយើង ។

ជាមួយគ្នានេះដែររដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតនៅលេខរៀងទី២០ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ប្រទេសជាបន្តទៀត ៕

ដកស្រង់ពី៖ Fresh News