Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ ឥត​ សារ៉ាត់ ជំរុញឲ្យយោធិនទាំងអស់ត្រូវការពារតម្លៃសន្តិភាព ដើម្បីការអភិវឌ្ឍ និងចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានជំរុញឱ្យយោធិនទាំងអស់ ត្រូវចូលរួមការពារ តម្លៃសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីការអភិវឌ្ឍន៍នៅកម្ពុជា និងចូមរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងបែបនេះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូ ជំនាន់ទី៤ វគ្គហ្វឹកហ្វឺនជំនាញទប់ស្កាត់បាតុកម្ម និងកុប្បកម្ម វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៣ និងវគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ របៀបសង្គ្រោះជំនាន់ទី៣ នៅទីបញ្ជាការកងទ័ព ពិសេសឆត្រយោង៩១១ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឱ្យយោធិនទាំងអស់ត្រូវ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ការពាររាជរដ្ឋាភិបាល និងត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ល្អម្នាក់ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយប្រឆាំងដាច់ខាត រាល់ឧបាយកល ជនណាដែលមានបំណង ចង់បំផ្លិចបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិ៕

ដកស្រង់ពី៖ Fresh News